វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងត្បូងចាំបាច់ត្រូវតែបញ្ចុះបញ្ចូលប្រទេសចិន ឱ្យយល់ថា ការបង្រួបបង្រួមកូរ៉េទាំងពីរនឹងមិនត្រឹមតែរួមចំណែកដល់សន្តិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់ផលប្រយោជន៍របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Yonhup News។ លោក គីមូន បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងវេទិកា Global Korea Forum (GKF) ដែលជាវេទិកាសកលដែលរៀបចំឡើងដោយក្រសួងបង្រួបបង្រួម និងរៀបចំឡើង ដើម្បីប្រមូលការគាំទ្រពីអន្តរជាតិសម្រាប់កិច្ចប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី។ លោក បាន គីមូន បាននិយាយនៅក្នុងសុន្ទរកថាដ៏សំខាន់មួយថា "វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបញ្ចុះបញ្ចូលប្រទេសចិន និងជប៉ុនថា ការបង្រួបបង្រួម នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពពិភពលោក ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ពួកគេផងដែរ"៕