អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ ការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា ការ ហោះហើរសាកល្បងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ វិទ្យុទាក់ទងជាដើម។
ឯកឧត្តមបញ្ជាក់ថា Fly test នេះ គឺត្រូវធ្វើច្រើនដង ដោយប្រើយន្តហោះខ្នាតតូចបំពាក់ដោយឧបករណ៍ពិសេសស ម្រាប់ ហោះ ចុះឡើង ដើម្បីធានាថា ឧបករណ៍នាំផ្លូវចុះចតទាំងអស់ក្នុងអាកាសយានដ្ឋានធ្វើការប្រកបដោយសុវត្ថិភាព។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន ដ្ឋាន ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង អនុញ្ញាត ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។
យន្តហោះ យក្ស របស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នក ដំណើរ បានច្រើនជាង ៥០០នាក់។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ។
អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារក្នុងអំឡុង ឆមាស ទី១ នៃឆ្នាំ ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាង ត្បូងរាជធានី ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២ ៦០០ ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋា ភិបាលកម្ពុជា និង ក្រុមហ៊ុន OCIC៕