ក្រុមហ៊ុនជេធីអ៊ិនធឺណេសិនណល ខេមបូឌា បង្ហាញពីបច្ចុប្បន្នភាពក្នុងកិច្ចការងារ ក្រោយទទួលបានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជា

Narith | ថ្ងៃទី 10 ខែ តុលា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ១០ ២០២៤

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនជេធីអ៊ិនធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ 
លោក Benjamin Cerletti តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំ២០១៦កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារប្រមាណ ៤៥០នាក់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញជូននូវសកម្មភាពចូលរួមជុំវិញការងារអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕