វិថីតេជោសន្តិភាពឆ្នេរអង្កោលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយ

Narith | ថ្ងៃទី 25 ខែ តុលា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១០ ២០២៤

ភ្នំពេញ ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការរៀបចំពិធី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង តំណាងអភិបាល នៃគណៈអភិបាលខេត្តកែប លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន/អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ និងពិនិត្យមើលកិច្ចការងារផ្សេងៗដែលនៅសេសសល់។ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធនាពេលខាងមុខនេះ ប្រព្រឹត្តទៅបានដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាពខ្ពស់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល គ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕