ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ខាងមុខនេះ

Narith | ថ្ងៃទី 28 ខែ តុលា ឆ្នាំ 2024

​ រាជធានីភ្នំពេញ​៖​ យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ កេីត​ ឆែ​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​សរសេរ​ថា​ វឌ្ឍនភាពនៃការ សាងសង់ស្ពានអាកាស «មរតកតេជោ» ដែលជាស្ពាន ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ  ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែ ពោលគឺ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ 

គួរបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរណ៍ បានមួយកម្រិត។
​      គួររំលឹកថា​ ស្ពានអាកាសមរតកតេជោ នៅច្រមុះជ្រូកក្បាលថ្នល់នេះ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​ បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
​     បច្ចុប្បន្ន​នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ហើយ រួមមាន៖ ១-ស្ពានអាកាសក្បាលថ្នល់ ២-ស្ពានអាកាស ៧មករា ៣-ស្ពានអាកាសស្ទឹងមានជ័យ ៤ -ស្ពានអាកាស ៥មករា ៥-ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហុយ ៦-ស្ពានអាកាសចោមចៅ និង៧-ស្ពានអាកាសឫស្សីកែវ លើផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំង ៕