បច្ចុប្បន្ននេះខេត្តបាត់ដំបងមានកសិដ្ឋានចិញ្ចឹមត្រីមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារនៅក្នុងផ្ទាល់និងបណ្តាខេត្តមួយចំនួន

009 | ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2024

បាត់ដំបង ៖ ខេត្តបាត់ដំបងក្រៅពីមានសក្តានុពលវិស័យកសិកម្មនិងទេសចរណ៍ ការចិញ្ចឹមត្រីនៅខេត្តបាត់ដំបងក៏មានការរីកដុះដាលច្រើនផងដែរ ដែលជា ផ្នែកមួយដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចខេត្តនិងសង្គមជាតិ។

អ្នកស្រី ណាសុភា ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីគ្រប់ប្រភេទនៅភូមិវាទ្រា ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលបានពង្រីការចិញ្ចឹមពូជកូនត្រីរបស់ខ្លួននាពេលបច្ចុប្បន្នមានរហូតដល់១០ផែ មានដូចជាប្រភេទកូនត្រី អណ្តែង ត្រីពោ ត្រីទីឡាបយ៉ា (ប្រភេទពណ៌ក្រហមនិងខ្មៅ) ត្រីកម្រដែលជាប្រភេទត្រីរាជ ជាពិសេសពូជត្រី ពេញនិយមនៅក្នុងទីផ្សារគឺជាត្រីក្រាញ់យក្ស។

ឆ្លៀតពេលពីគ្រូបង្រៀនអ្នកស្រី ណា សុភា បានបញ្ជាក់ថាបច្ចុប្បន្ននេះមានប្រជាពលរដ្ឋមកទិញកូនត្រីពី កសិដ្ឋានអ្នកស្រីដើម្បីយកទៅចិញ្ចឹម ទាំងក្នុងខេត្តបាត់ដំបង និង បណ្តាខេត្តមួយចំនួន ក្នុងមួយថ្ងៃចាប់ ពី៥០ទៅ១០០គីឡូពូជ ដែលអាចរកចំណូលបានមួយថ្ងៃចាប់ពី៣០ម៉ឺនរៀលទៅ១លានរៀល ។

អ្នកស្រីបន្ថែមថា ប្រជាពលរដ្ឋដែលទិញយកទៅចិញ្ចឹមភាគច្រើនជាលក្ខណៈ គ្រួសារដើម្បីបង្កើនប្រាក់ចំណូល បន្ថែមក្នុងគ្រួសាររបស់ពួកគាត់។ អ្នកស្រីបន្ថែមថា កសិដ្ឋានអ្នកស្រីក៏បាន ផ្តល់បច្ចេកទេសនៃការចិញ្ចឹមត្រី ជូនដល់អតិថិជនដោយមិនគិតថ្លៃផងដែរ ដើម្បីឱ្យពួកគាត់ចិញ្ចឹមត្រីបានធំធាត់ លក់បានផលចំណេញ។

អ្នកស្រីណា សុភា បានបន្តទៀតថា សម្រាប់ការចិញ្ចឹមប្រភេទពូជត្រីទាំងអស់នេះមិនសូវមានការលំបាកទេ។ជា ពិសេសការដាក់ចំណីប្រចាំថ្ងៃមានចំណីការ៉ុងឬក៏គ្រាប់ប៉ុន្តែយើងអាចផលិតជាចំណីធម្មជាតិដូចជាហាន់ត្រកួន បបរត្រកួនលាយចុងអង្ករឬកន្ទក់ កាកពោតស្ពៃ ឬកាកសំណល់បាយសម្លដែលយើងញ៉ាំសល់ដែល អាហារធម្ម ជាតិដែលអាចយកឲវាស៊ីបាន។

លោក ជួងសុភា នាយខ័ណ្ឌរដ្ឋបាលជលផលបានអោយវិទ្យុជាតិចំការចេកដឹងថាដឹងថាបច្ចុប្បន្នទីតាំងចិញ្ចឹមត្រីក្នុងខេត្តបាត់ដំបង មានចំនួន ជាង១ពាន់គ្រួសារ មានប្រភេទត្រី រ៉ស់ ដៀប/ឆ្តោរ  អណ្តែង ប្រា ពោ ទីឡាព្យា ឆ្ពិនជាដើម។ 

លោកបន្ថែមថា ទិន្នផលត្រីទាំងនេះអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត នៃបណ្តាស្រុកនានា តាមភូមិ និងអាចសេសសល់លក់ចេញទៅកាន់ខេត្តផ្សេងៗផងដែរដូចជា ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងរាជធានីភ្នំពេញ ពិសេសត្រីប្រា និងត្រីពោជាដើម។

អត្ថបទ ក សុខ មន្នីនាថវិទ្យុជាតិចំការចេកខេត្តបាត់ដំបង