ការប្រកួតកីឡាជាតិលើកទី៤ នឹងជួយធ្វើឱ្យសមត្ថភាពរបស់កីឡាករ កីឡាការិនី កើនឡើងថែមមួយកម្រិតទៀត

Narith | ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ១១ ២០២៤

ភ្នំពេញ ៖ កីឡាការិនី ពៅ សុខា ប្រភេទកីឡាវ៉ូវីណាម ដែលទទួលបានមេដាយមាស បានថ្លែងថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងជួយធ្វើឱ្យសមត្ថភាពរបស់កីឡាករ កីឡាការិនី កើនឡើងថែមមួយកម្រិតទៀត ក្នុងការឈានទៅសម្រិតសម្រាំងយកកីឡាករ កីឡាការិនីដែលមានសមត្ថភាពចូលក្នុងក្រុមជម្រើស ជាតិ ដើម្បីឈានទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
   
    ក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គ នាយកដ្ឋានវិទ្យុជាតិកម្ពុជា កីឡាការិនី ពៅ សុខា ប្រភេទកីឡាវ៉ូវីណាម បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រកួតលោកស្រី
មានអារម្មណ៍សប្បាយរីករាយនិងរំភើប ដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដោយទទួលបាននូវមេដាយមាស ក្នុងនាមជាកីឡាការិនីមួយរូបតំណាងឱ្យក្រសួងការពារជាតិ។ បន្ថែមពីនោះទៀត អ្វីដែលជាការកត់សម្គាល់ ប្រភេទកីឡាវ៉ូវីណាមមានការកើនឡើងនូវអត្តពលិកចូលរួមការប្រកួតច្រើន ដូច្នេះការ ប្រកួតប្រជែងនេះកាន់តែពិបាក។
កីឡាការិនី ពៅ សុខា បានបន្តថា ថ្វីត្បិតតែលោកស្រីធ្លាប់បានចេញទៅប្រកួតអន្តរជាតិក៏ពិតមែន ប៉ុន្តែការប្រកួតថ្នាក់ជាតិពិតជាមានសារៈសំខាន់។ បន្ថែមពីនោះទៀតមានបងប្អូនកីឡាករ កីឡាការិនីជំនាន់ក្រោយ បានខិតខំប្រឹងប្រែងហ្វឹកហាត់ ដូចកីឡាករ កីឡាការិនី ជម្រើសជាតិដែរ ដូច្នេះសមត្ថភាពក៏មានការកើនឡើងដើម្បីឱ្យការប្រកួតទទួលបានជោគជ័យ។
កីឡាការិនី ពៅ សុខា បានបន្តទៀតថា ក្នុងការប្រកួតកីឡាថ្នាក់ជាតិឬក៏ជើងឯកផ្សេងៗ ជាការប្រកួតដើម្បីចម្រាញ់យក កីឡាករ កីឡាការិនី ដែលសមត្ថភាព អាចទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ក្នុងការឈានទៅចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ដូច្នេះការចូលរួមប្រកួតក្នុងការកីឡាជាតិនេះពិតជាមានសារៈសំខាន់ណាស់។
   កីឡាការិនី ពៅ សុខា បានបញ្ជាក់ថា ក្នុងនាមជាកីឡាការិនីមួយរូប ក្នុងពេលដែលមានការប្រកួតថ្នាក់ជាតិបែបនេះច្រើន នឹងធ្វើឱ្យសមត្ថភាពរបស់កីឡាករ កីឡាការិនី មានការកើនឡើងថែមមួយកម្រិតទៀត ប្រសិនបើគ្រាន់តែហ្វឹកហាត់គ្មានការប្រកួតប្រជែងគឺគ្មានអ្វីដែលអាចវាស់ថ្លឹងថ្លែងថា សមត្ថភាពដល់កម្រិតណា ដូច្នេះការប្រកួតកីឡាជាតិឬកីឡាជើងឯកថ្នាក់ជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី។
កីឡាការិនី ពៅ សុខា ក៏សូមលើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី ទាំងអស់ ចូលរួមខិតខំក្នុងការហ្វឹកហាត់និងប្រឹងប្រែងក្នុងការប្រកួត ទោះបីជាចាញ់ឬឈ្នះ អាចដឹងពីសមត្ថភាពក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត កែប្រែកំហុសដែលខ្វះខាតដើម្បីប្រកួតប្រជែងនាឱកាសក្រោយៗទៀត។
សូមបញ្ជាក់ថា កីឡាការិនី ពៅ សុខា ចាប់ផ្ដើមចូលរួមហ្វឹកហាត់កីឡាវ៉ូវីណាមកាលពីឆ្នាំ២០១១  ដោយបានចូលរួមប្រកួតកីឡាស៊ីហ្គេមចំនួនបួនលើករួមទាំងកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលលើកទីមួយ គឺប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១១ លើកទី២នៅក្នុងប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយសំរិទ្ធ១, ហើយស៊ីហ្គេមនៅប្រទេសវៀតណាមកាលពីពេលកន្លងទៅ ទទួលបានមេដាយសំរិទ្ធចំនួន៣ និងស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា ទទួលបានមេដាយសរុបចំនួន៥ ៕