បទយកការណ៍៖ ប្រទេសកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព

Chuon Bona | ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2024

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកស្រីសន សាវិន

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

ប្រទេសកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព។ ក្នុងនោះដែរប្រជាពលរដ្ឋបានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងតុបតែងលម្អភ្លើងចម្រុះពណ៌ នៅតាមសួនច្បារនានានិងតាមដងផ្លូវយ៉ាងស្រស់បំព្រង ដែលបានជួយលើកសោភណភាពរាជធានី ភ្នំពេញ គួរឲ្យគយគន់រមិលមើល។

បើនិយាយពីសម្រស់ទីក្រុងភ្នំពេញនារដូវបុណ្យអុំទូក ពិតជាស្រស់ស្អាតប្លែកភ្នែក ដែលជាទីទាក់ទាញ អ្នកមកទស្សនា អត់សរសើរមិនបាន ។ មិនថាពេលថ្ងៃឬពេលយប់នោះទេ ទាំងនៅតំបន់កោះពេជ្រ មុខព្រះបរមរាជវាំង  តាមមាត់ទន្លេត្រើយខាងកើតនិងខាងលិច និងតំបន់រមណីយដ្ឋានប្រវត្តិសាសន៍វត្តភ្នំ គឺកកកុញទៅដោយប្រជាពលរដ្ឋមកទស្សនា។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកំពុងតែដំណើរការដោយភាពសប្បាយរីករាយ ក្រោមការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ គ្រប់ខេត្តក្រុង ដែលបាននាំគ្នាមកលេងកម្សាន្តនៅក្នុងពិធីនេះ។ប្រជាពលរដ្ឋបានបង្ហាញភាពកក់ក្ដៅ និងសប្បាយរីករាយយ៉ាងក្រៃលែងដោយសារមានសន្ដិសុខ និងសណ្តាប់ធ្នាប់ល្អ តាមតំបន់នីមួយៗ។លោកអ៊ំស្រី ពៅ យៀន មកពីខេត្តស្វាយរៀង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជាលើកទីមួយហើយ ដែលបានឡើងមកលេងនៅរាជធានីភ្នំពេញនៅក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក គឺប្លែកភ្នែករីកចម្រើន មានអគារធំៗ ជាក់ស្ដែងនៅតំបន់កម្សាន្តកោះពេជ្រ មានស្ដង់លក់ដូរជាច្រើន មានទាំងផលិតផលខ្មែរ នំនែក សំលៀកបំពាក់ ឆាកប្រគុំតន្ដ្រី។ ពិសេសមួយទៀតនោះ គឺមានកងកម្លាំងមានសមត្ថកិច្ចចម្រុះ មន្ត្រីពេទ្យយ៉ាងច្រើន ដែលធ្វើឱ្យមានភាពកក់ក្ដៅ ដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត។

សំឡេង៖ទី១ «មិនដែលបានមកទេ! ទើបតែមកឆ្នាំហ្នឹង នៅមើលពីខេត្តនៅស្វាយរៀងផ្ទាល់។ តែឆ្នាំនេះបានមកផ្ទាល់គឺរំភើបសប្បាយនៅពេលដែលឃើញមានភាពរីកចម្រើនល្អ សប្បាយរីករាយដែលបានដើរលេងនៅក្នុងកោះពេជ្រ ឃើញថាមានកម្លាំងការពារ មានសណ្ដាប់ធ្នាប់ មានការរៀបចំបានល្អ។ អ្នកលក់ក៏រៀបចំបានល្អធ្វើដំណើរក៏ស្រួល អត់មានភ័យខ្លាចទុកចិត្តនៅក្នុងកោះពេជ្រ។ ឆ្នាំក្រោយនឹងមកទៀតព្រោះសប្បាយ»។

ដោយឡែក លោកស្រី ផល្លា រស់នៅក្នុងរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា គ្រប់ច្រកផ្លូវចូលក្នុងបរិវេណព្រះរាជពិធីនេះ ឃើញមានមន្ដ្រីសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ កងកម្លាំងសមត្ថកិច្ចចម្រុះ និងរថយន្តពន្លត់អគ្គិភ័យ បានត្រៀមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គឺពិតជារីករាយ។ លោកស្រី បានអរគុណដល់រាជរដ្ឋាភិបាលដែលរកសុខសន្ដិភាព មានការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាពលរដ្ឋទៀតសោត នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនេះផ្ទាល់ គឺមិនមានការភ័យខ្លាច ដើរដោយភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ។

ស្ថិតក្នុងវ័យប្រមាណជា៤០ផ្លាយបងស្រីរុណ និងកូនស្រីតូចម្នាក់មកពីខេត្តព្រៃវែង ដែលកំពុងតែដើរទិញរបស់របរតាមស្តង់ នៅរមណីយដ្ឋានវត្តភ្នំ បាននិយាយទាំងក្ដីរីករាយថា  ពិតជាស្រស់ស្អាត ប្លែកភ្នែក ពិតមែន រាជធានីភ្នំពេញឥឡូវវ។

សំឡេងទី២«ទើបឆ្នាំនេះបានមកលេងព្រោះយើងនៅឆ្ងាយ មកពីរនាក់កូនតូច ជិះម៉ូតូមក ពីមុននិងឥឡុវខុសប្លែកគ្នាឆ្ងាយណាស់  ឥឡូវមានសន្តិភាពល្អ មានការរៀបចំក្នុងក្រុងវាស្រស់បំព្រងស្អាត គួរឱ្យចង់មកលេង »។

បងស្រីរុណបានកោតសរសើរទៅលើការរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសអនាម័យបរិស្ថាន។

សំឡេងទី៣«ការទុកដាក់សំរាមល្អ មានធុងអនាម័យដាក់ត្រឹមត្រូវ និយាយរួមទីក្រុងស្អាតមានសន្តិភាពល្អ។ ខាងអាជ្ញាធរក៏រៀបចំសណ្ដាប់ធ្នាប់ល្អ ទាំងខាងទាហាន ប៉ូលីស គាត់យាម តាមដំណាក់ៗរបស់គាត់ល្អណាស់ ធ្វើឱ្យយើងដើរលេងមានភាពកក់ក្ដៅក្នុងចិត្ត»។

នៅពេលថ្ងៃបន្ទាប់ពីនាំគ្នាមើលការប្រណាំងទូករួចរាល់ហើយ ប្រជាពលរដ្ឋបន្តមើលការបណ្តែតប្រទីបរបស់ក្រសួងស្ថាប័ននានា ដែលបានបណ្ដែតខ្លួនសន្សឹមៗ អមជាមួយនិងការអុជកាំជ្រួច នៅមុខព្រះបុរមរាជវាំង ដោយបានបញ្ចេញសម្រស់ស្រស់ស្អាត ប្លែកគ្នា ទៅតាមអត្ថន័យរបស់ក្រសួងនីមួយៗ ។

បើតាមអ្នកស្រី ប៉ុក ណារី អាយុ៣០ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីបានឱ្យដឹងថា រាល់ពេលបុណ្យអុំទូកម្តងៗអ្នកស្រីនាំកូនៗមកមើលគេប្រណាំងទូក ហើយបន្តហួសមើលការបាញ់កាំជ្រូចនិងបណ្តែតប្រទីបផងដែរ។

សំឡេង៤៖«ខ្ញុំយល់ថាពេលបុណ្យអុំទូកបណ្តែតប្រទីបគឺល្អ ទី១ហ្នឹងគឺឲ្យប្រជាពលរដ្ឋបានទៅមើលភ្លើងពណ៌នៅពេលយប់ព្រោះដោយសារថាពេលដែលយើងទៅពេលយប់ឃើញប្រទីបភ្លឺភ្លែត ហើយស្អាតបាញ់កាំជ្រួចទៀតហើយមួយទៀតគឺបញ្ជាក់ពីក្រសួងស្ថាប័នព្រោះពេលទៅមើលប្រទីបហ្នឹងខ្ញុំចូលចិត្តមើលមានក្រសួងនេះក្រសួងនោះមានស្ថាប័ននេះស្ថាប័ននោះដើម្បីឱ្យដឹងថានៅប្រទេសយើងមានក្រសួងណាខ្លះមានអីខ្លះចឹងទៅដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង ជាពិសេសគឺក្មេងស្រករក្រោយទៀតឱ្យដឹងថា អូ!នៅប្រទេសយើងមានក្រសួងអ្វីខ្លះ?»។

មានសុខសន្តិភាពទើបធ្វើឱ្យប្រជាពលរដ្ឋមកដើរលេងកម្សាន្តបុណ្យអុំទូកបានដោយសេរី និងមានភាពកក់ក្ដៅ។ នេះជាការលើកឡើងរបស់អ៊ំប្រុសរស់ធី ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ។អ៊ំប្រុស បន្តទៀតថាដោយសារមានអ្នកដឹកនាំខ្លាំងពូកែ អាចរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ទើបធ្វើឱ្យយើងមានភាពសប្បាយរីករាយមិនភ័យព្រួយក្នុងការដើរលេងកម្សាន្តដូចពេលបច្ចុប្បន្ននេះ។ ក្នុងពេលដើរលេងកំសាន្តនេះ លោកអ៊ំប្រុស បានបង្ហាញពីក្តីរំភើបថា៖ មានអាម្មណ៍សប្បាយចិត្តដោយបានឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ អមជាមួយភ្លើងចម្រុះព័ណ៍រួមជាមួយនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

សំឡេង5  <<ប្លែងជាងពីដើម ខ្ញុំធ្លាប់មកហើយឆ្នាំនេះអធិកអធមរៀបចំធំដុំមែនទែន រីករាយសប្បាយនិងបុណ្យនេះធ្វើល្អណាស់។ អាជ្ញាធរយើងយកចិត្តទុកដាក់ក្នុងការតុបតែង ក្នុងការដើរហើរអីដូចជាសុវត្ថិភាពល្អ ឆ្នាំនេះស្អាតជាងរាល់ឆ្នាំ។ ខ្ញុំយប់មិញដើរមួយយប់ហើយមុខវាំងអីប្លែកជាងពីមុនប្លែកច្រើនខុសពីការស្មាន ព្រោះខ្ញុំចាស់ហើយមិននឹកឃើញថាបាន ប៉ុណ្តេះ>>។

បើយើងក្រឡេកមកមើលរម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានភាពត្រជាក់ភ្នែកមិនចាញ់ទីតាំងដទៃដែរ ព្រោះមន្ទីរប្បធម៌និងវិចិត្រសិល្បៈរាជធានិភ្នំពេញ បានរៀបចំជាភូមិវប្បធម៌ ដាក់តាំងបង្ហាញទាំង សម្ភារៈ ផលិតផលធ្វើដោយដៃ ក៏ដូចជាការងារវប្បធម៌ខ្លះៗ ដែលទាក់ទងនិងការស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង ការតាំងតុ អាងសិប្បនិម្មិត សម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមបណ្ដែតប្រទីប ។

លោកសំ រ៉ៃយ៉ា ប្រធានការិយាល័យស្ដីទីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំនេះ មន្ទីរវប្បធម៌មានការបង្ហាញកម្មវិធីសប្បាយៗជាច្រើនសម្បូរបែប ប្លែកភ្នែកជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ។ ក្នុងនោះដែរនៅពេលរាត្រីក៏មានសម្ដែងល្ខោន ចំនួន៣ ទម្រង់ ជូនប្រជាពលរដ្ឋទស្សនាដោយសេរី។

សំលេងទី៦«យប់ថ្ងៃទី១ យើងមានល្ខោនខោល ថ្ងៃទី២ យើងមានសម្រក់ទៀន និងបណ្ដែតប្រទីប ហើយពេលយប់ យើងមានសម្ដែងល្ខោនបាសាក់ និងយប់ថ្ងៃទី៣ យើងមានសម្ដែងល្ខោនពោលស្រី ដែលល្ខោននោះ មានទម្រង់ស្រដៀងទៅនិងរបាំព្រះរាជទ្រព្យ ប៉ុន្តែលក្ខណៈពិសេសនោះ គឺអ្នកសម្ដែងពោលដោយខ្លួនឯង»។

ពីមួយឆ្នាំទៅមួយឆ្នាំការរៀបចំតុបតែងក្រុងភ្នំពេញកាន់តែប្លែកភ្នែក ដើម្បីបង្ហាញសម្រស់ដល់អ្នកមកចូលរួម ទស្សនាកម្សាន្ត។ ក្នុងនោះដែរអនាម័យបរិស្ថាន ពិតជាជួយលើកសោភណភាពរាជធានីភ្នំពេញបានមួយកម្រិត ថែមទៀត ។ពលរដ្ឋមកពីខេត្តកណ្តាលមួយរូបទៀត លោក សរ សុមាន បានលើកទ្បើងដែរថា ការទុដាក់សំរាមបានគត់មត់ល្អវាក៏ជាគុណធម៌របស់បុគ្គលម្នាក់ៗផងដែរ។ 

សំទ្បេង7 « ប្រសិនជាពលរដ្ឋយើងយល់ដឹងអ៊ីចឹងគាត់ចេះរៀបចំទុកដាក់ត្រឹមត្រូវ ហើយ កាលណាគាត់ចេះរៀបចំទុកដាក់ត្រឹមត្រូវ គាត់មានសីលធម៌ កាលណាគាត់មានសីលធម៌ក្នុងខ្លួននៅពេលគាត់ទិញកាហ្វេ ឬមួយទិញបាយទិញអីគាត់ចេះខ្ចប់ ឬមួយគាត់អាចយករបស់របរទៅវេចខ្ចប់ដោយខ្លួនឯង»។

សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងអស់ ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថាន ខណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃនេះ រំពឹងថា កំណើនប្រជាពលរដ្ឋចូលកម្សាន្តក្នុងរាជធានីភ្នំពេញច្រើន និងបរិមាណសំរាមក៏ច្រើនតាមហ្នឹងដូចគ្នា។

សំឡេងទី៨«ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សូមប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្ត ក៏ដូចជាអាជីវករ ត្រូវទុកដាក់ត្រឹមត្រូវ ជាពិសេត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយនោះទេ »។

សូមបញ្ជាក់ផងដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួន ១០០០ធុង ខណៈធុងសំរាមដែលមានស្រាប់ ប្រមាណ ៣០០០ធុង ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា ក្នុង ពិធីបុណ្យអុំទូក ។ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា ក៏បានបន្ថែមរថយន្តដឹកសំរាមចំនួន ២០គ្រឿង និងកម្មករប្រមូល សំរាមជាង ២០០នាក់ ដាក់ពង្រាយនៅក្នុងខណ្ឌដូនពេញ ដែលជាខណ្ឌប្រាព្ធព្រះរាជពិធីបុណ្យអុំទូក និងជាគោលដៅដែលពលរដ្ឋសម្រុកទៅលេងកម្សាន្តផងដែរ។

ជាមួយគ្នានេះដែរដើម្បីការសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តបុណ្យអុំទូក      រយៈពេល៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ បានដាក់ពង្រាយ ឈរការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា  នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកចូលរួមកម្សាន្តទស្សនាការប្រណាំងទូក ការបណ្តែតប្រទីប និងការតាំងពិពរណ៍យ៉ាងច្រើនកុះករ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីភាពកក់ក្តៅទៅដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា កម្លាំងរបស់ស្នងការរាជធានីភ្នំពេញមានចំនួន៤៨០០នាក់ហើយក្នុងនោះ បានរួមសហការជាមួយគ្រប់ស្ថាប័នអង្គភាពដែលចូលរួម ក្នុងព្រះពិធីបុណ្យអុំទូកនេះ គឺមានចំនួន១៦អង្គភាពស្ថាប័នហើយចំណុះឱ្យកម្លាំងជាងមួយម៉ឺននាក់ ដែលបានបែងចែកជា៣តំបន់ គឺតំបន់A B C ។ឯកឧត្តម ក្នុងនោះកម្លាំងសមត្ថកិច្ចមានផែនការធំៗចំនួន៣គឺទី១.ចរាចរណ៍ និងសណ្តាប់ធ្នាប់ ទី២.ចរាចរណ៍នៅក្នុងតំបន់ការពារ និងទី៣.កិច្ចការការពារគ្រប់ទីកន្លែងទាំងអស់ដែលមានព្រះរាជពិធី ដើម្បីបង្ករលក្ខណៈឱ្យព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។

សំឡេងទី៩ « ទី១គឺចរាចរណ៍សណ្តាប់ធ្នាប់ព្រោះដោយសារព្រះរាជពិធីបុណ្យម្តងៗបងប្អូនប្រជាពលរដ្ឋគឺមកទូទាំងប្រទេស ដើម្បីមើលតាំងពិពរណ៍ មើលប្រទីប មើលបុណ្យអុំទូក ការបាញ់កាំជ្រួចឬដើម្បីសំណេះសំណាលគ្នា នេះជាកិច្ចការងារមួយដែលយើងយកចិត្តទុកដាក់ខ្ពស់ ដែលយើងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តកណ្តាលផងដែរ ដើម្បីសហការគ្នាក្នុងការចរាចរណ៍រថយន្តចេញចូល។ ទី២ សុវត្ថិភាពសន្តិសុខនេះគឺជាបញ្ហាចម្បងហើយយើងបានបែងចែកជាបីតំបន់ ដោយតំបន់A ក្នុងព្រះរាជាពិធី តំបន់ Bកន្លែងបិទបើកផ្លូវ ដើម្បីទប់ស្កាត់ចរាចរណ៍សណ្តាប់ធ្នាប់ទុកឱ្យមហាជនសប្បាយហើយតំបន់ C ជាកិច្ចការការពារនូវតំបន់ក្រៅរង្វង់នៅភូមិឋានរបស់និងរំដោះចរាចរណ៍ដូច្នេះកិច្ចការងារនេះគឺយើងបានរៀបចំរួចហើយ »។

លោកអ្នកនាងជាទីមេត្រី

តាមការឱ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាឆាកប្រគំតន្ត្រីឬកន្លែងសប្បាយភាពចំនួន១៣ទីតាំង ដែលមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់ផ្សេងៗជា ច្រើនទៀតផងដែរ ។ កន្លែងសប្បាយភាព១៣ទីតាំងនោះរួមមាន៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូងនិង ផ្នែកខាងជើង នៅក្រោយផ្សាររាត្រី  នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រកន្លែងរៀបចំស្តង់ពិព័រណ៍សម្រាប់ជួល នៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែររង្វង់មូលនាងមច្ឆា OCIC ជ្រោយចង្វារ និងពីរកន្លែងទៀតរៀបចំដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទដោយមិនយកថវិកាផងដែរ។

ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានទូកសរុប៣៤៨ទូកចូលរួមប្រណាំង និងកីឡាករចំណុះទូកជាង២ម៉ឺននាក់។ ក្នុងនោះដែរក៏មានប្រទីបចំនួន៣៦ មកពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន។

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល ៣ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ អត្ថន័យនៃការបណ្តែតប្រទីបនេះ  គឺដើម្បី  សម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនារជ្ជកាលព្រះបាទជ័យវរ័្មនទី៧ក្នុងអំឡុងឆ្នាំ១១៧៧៕