ប្រតិភូបវរកញ្ញាចំនួន៧០ប្រទេស ស្វែងយល់ពីសកម្មភាពគ្រប់គ្រងបរិស្ថានសំណល់ប្លាស្ទិក និងរួមគ្នាដាំដើមត្នោត នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក

Narith | ថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

MC. រដ្ឋបាលខេត្តសៀមរាប រួមជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) អង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានរៀបចំកម្មវិធី “ទេសចរណ៍បរិស្ថាន”និងដាំដើមត្នោតរួមគ្នា ចំនួន៣០០ដើម សម្រាប់ដំណើរទស្សនកិច្ច របស់ប្រតិភូបវរកញ្ញា ភពផែនដីអន្តរជាតិទូទាំងពិភពលោក ចំនួន៧០ប្រទេស ទៅកាន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។ 

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) មានប្រសាសន៍ស្វាគមន៍ប្រតិភូបវរកញ្ញា ភពផែនដីអន្តរជាតិទូទាំងពិភពលោក ទំាង៧០ប្រទេស ដែលបានធ្វើដំណើរទស្សនកិច្ច និងដាំដើមត្នោត ដែលជា ដើមឈើមួយ តំណាងអត្តសញ្ញាណជាតិរបស់ខ្មែរ។ លោកជំទាវថា ការចូលមកដល់របស់ប្រតិភូបវរកញ្ញាភពផែនដី អន្តរជាតិ មកកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកនេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ    របស់ខេត្តសៀមរាប។ ក្នុងនោះ កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍មួយ មានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ទេសចរ ជាតិនិងអន្តរជាតិចូលមកកម្សាន្ត ខណៈខេត្តសៀមរាបមិនត្រឹមតែមានប្រាង្គប្រាសាទបុរាណ សម្រាប់ទទួលទេសចរ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសហគមន៍ទេសចរណ៍ធម្មជាតិសំខាន់ៗជាច្រើនទៀត មានទេសភាពស្រស់ស្អាត និងបាន គិតគូរខ្ពស់ពីបរិស្ថានជាដើម។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ក្នុងឱកាសនោះថា ដំណើរទស្សនកិច្ច របស់ប្រតិភូបវរកញ្ញា ភពផែនដីអន្តរជាតិទូទាំងពិភពលោក មកកាន់ខេត្តសៀមរាបនេះ បានដើរស្របតាមទស្សនវិស័យរបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវយុទ្ធនាការ ទស្សនាសៀមរាបឆ្នាំ២០២៤ ខណៈខេត្តសៀមរាបបានរៀបចំនូវព្រឹត្តិការណ៍ធំៗជាច្រើនកន្លងមក បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាកំពុងមាន សុខសន្តិភាព សុវត្ថិភាពទូទាំងប្រទេស អាចទាក់ទាញទេសចរទូទំាងសកលលោកចូលមកកម្សាន្ត។ លោកបន្តថា ដំណើរទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាភពផែនដីអន្តរជាតិទាំង៧០ប្រទេសនេះ ពិតជាមានសារៈសំខាន់ ក្នុងការ ផ្សព្វផ្សាយអំពីសក្តានុពល ភាពសម្បូរបែបរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប និងត្រូវបន្តផ្សព្វផ្សាយអំពី សក្តានុពលទាំងនោះឱ្យបានទូលំទូលាយ។

ដូចជាថ្ងៃនេះ ដោយសារសន្តិភាពហើយ បានយើងអាចមកអង្គុយនៅទីនេះ ហើយបន្តិចទៀតនេះ យើងនឹងដាំដើមឈើទាំងអស់គ្នា។ អ៊ីចឹងប្រទេសនីមួយៗដែលបានអញ្ជើញមកនេះ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព អ៊ីចឹងបានខ្ញុំសំណូមពរ ដល់បវរកញ្ញាប្រទេសនីមួយៗនេះ ពេលត្រឡប់ទៅវិញនាំសារថា ប្រទេសកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព ពេញលេញ យើងអាចធ្វើដំណើរទៅទីណាក៏បាន មានសុវត្ថិភាព ហើយយើងអាចរៀបចំកម្មវិធីឬព្រឹត្តិការណ៍ធំៗបាន។

សូមជម្រាបថា ដំណើរទស្សនកិច្ច និងដាំដើមត្នោតរួមគ្នា របស់ប្រតិភូបវរកញ្ញាភពផែនដីអន្តរជាតិទូទាំងពិភពលោក ដើម្បីចូលរួមអបអរសាទរ “ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា”ស្របតាមយុទ្ធនាការ “ពន្លកបៃតង” ចូលរួមចំណែក ក្នុងការបណ្ដុះផ្នត់គំនិតបៃតង និងចក្ខុវិស័យថ្មីរបស់ក្រសួងបរិស្ថានដើម្បីកម្ពុជាក្លាយជាប្រទេសមានភាព “បៃតង ស្អាត និងចីរភាព” ទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ប្រកបដោយ សុខដុមរមនាជាមួយធម្មជាតិ។ ក្នុងនោះ កូនដើមត្នោតចំនួន៣០០ដើម ត្រូវបានដាំអមសងខាងបណ្ដោយផ្លូវ ទៅកាន់សហគមន៍កំពង់ភ្លុក ដែលជានិមិត្តរូបអត្តសញ្ញាណជាតិ និងបង្កើតឱ្យមានភាពបៃតង ទាក់ទាញទេសចរ ផង។ បន្ថែមពីនេះជំនាញពាក់ព័ន្ធ ក៏គ្រោងដាំដើមត្នោត ឱ្យបានគ្រប់ចំនួន២,០០០ដើម នាដើមរដូវវស្សា ក្នុងការ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនាផងដែរ។ជាមួយគ្នានេះ ដំណើរទស្សនកិច្ច ក៏ដើម្បីសិក្សា ស្វែងយល់ ជីវភាពរស់នៅ របស់ប្រជាសហគមន៍ទន្លេសាប និងអំពីសកម្មភាពគ្រប់គ្រងបរិស្ថានសំណល់ប្លាស្ទិក នៅសហគមន៍កំពង់ភ្លុកនេះ៕