នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖« ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»

009 | ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2024

 

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ដឹង និងចូលរួមក្នុងឱកាសប្រារព្ធ«ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ» នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»។ តើស្ថានភាព និងបច្ចុប្បន្នភាពនៃការទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈប្រព័ន្ធបច្ចេកវិទ្យានាសម័យឌីជីថលនេះមានភាពល្អប្រសើរកំរិតណា? តើអ្វីទៅជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស? លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ មានមតិយោបល់ ឬចម្ងល់ សូមអញ្ជើញហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ / ០១០ ២២៧ ៩១៨

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!