មហាជនរីករាយនិងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

Narith | ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

MC. មហាជនយ៉ាងច្រើនបានជក់ចិត្តដិតអារម្មណ៍ ជាមួយការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដូចជាការសម្តែងសិល្បៈល្ខោនយីកេមហាជន ការសម្តែងសិល្បៈល្ខោនស្បែកធំ ការសម្តែងសិល្បៈល្ខោនខោល និងសិល្បៈជាច្រើនទៀតនៅតំបន់រមណីយដ្ឋាន ដែលជាកម្មវិធីអមក្នុងពិធីបុណ្យរំលឹកគុណអង្គរ លើកទី៤។ 
  
    ចាប់តាំងពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤មក នៅខាងមុខប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី និងតំបន់មួយចំនួនទៀតនៃរមណីយដ្ឋានអង្គរ បានរៀបចំការសម្តែងសិល្បៈជាច្រើនទម្រង់ ជូនមហាជនបានទស្សនាដោយសេរី ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ និងដើម្បីអបអរសាទរ ខួបលើកទី៣២ នៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ មហាជនយ៉ាងច្រើនរាប់ពាន់នាក់ មកពីទីជិតឆ្ងាយបានស្កាត់មករង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យដែលកម្របានឃើញផ្ទាល់នៅទីណាពីមុនមក និងស្ងើចសរសើរពីមរតកវប្បធម៌របស់ដូនតាដែលបានបន្សល់ទុក។
   កញ្ញា លីម៉ី អាយុ២៧ឆ្នាំ ប្រជាពលរដ្ឋរស់នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ខណៈមកទស្សនាព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៥” នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំថា៖ បើទោះបីជាឆ្នាំ២០២៤នេះ ជាឆ្នាំទី៥ហើយនៃការសម្តែងព្រឹត្តិការណ៍រាត្រីចងចាំប៉ុន្តែនេះជាលើកទីមួយហើយដែលប្អូនខំស្កាត់មកទស្សនាការសម្តែងសិល្បៈបុរាណជាច្រើនទម្រង់ដោយផ្ទាល់បែបនេះ។ កញ្ញាថា៖ ការរៀបចំឱ្យមានពិធីបុណ្យរំលឹកគុណអង្គរនេះឡើង ពិតជាល្អប្រសើរណាស់ ដើម្បីដាស់ស្មារតីប្រជាជនខ្មែរ ឱ្យនឹកដល់គុណបុព្វបុរសខ្មែរគ្រប់ៗជំនាន់ដែលបានខិតខំ កសាង ថែរក្សា អភិរក្សប្រាង្គប្រាសាទបុរាណជាច្រើន ក្នុងនោះក៏មានសម្បត្តិវប្បធម៌ និងសិល្បៈបុរាណដ៏សម្បូរបែប ទុកដល់កូនចៅជំនាន់ក្រោយ បានឃើញអំពីភាពអស្ចារ្យនេះ។ កញ្ញាបន្ថែមទៀតថា៖ ជាក់ស្តែងព្រឹត្តិការណ៍រាត្រីចងចាំ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃពិធីបុណ្យរំលឹកគុណអង្គរ ដែលបានរៀបចំឡើងបង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ និងសកលទាំងមូលស្គាល់និងឈ្វេង យល់អំពីសិល្បៈវប្បធម៌ទាំងនោះ។
ជាលើកទីមួយហើយបង ឆ្នាំមុនៗខកខានអត់បានមកព្រោះរវល់ ហើយឃើញតាមទូរទស្សន៍វាអស្ចារ្យ ព្រោះវប្បធម៌ខ្មែរយើងមានច្រើនបែប យើងត្រូវបង្ហាញទៅជនបរទេសមើល ឱ្យស្គាល់ថានៅសៀមរាប និងទូទាំងប្រទេសមានប្រាសាទអីខ្លះ។ សប្បាយចិត្តនិងរំភើប ព្រោះប្រជាជនខ្មែរមកគាំទ្រច្រើនទាំងជនបរទេស ហើយខ្ញុំឃើញអ្នកតាមខេត្តមកដែរ ឱ្យកូនខ្មែរគ្រប់រូបចងចាំថាយើងមានអីគេខ្លះ យើងត្រូវថែរក្សាអ្វីជារបស់យើង កុំឱ្យបាត់បង់ កុំឱ្យក្មេងជំនាន់ក្រោយគាត់អត់ដឹង។
   ចំណែកកញ្ញាពិសី អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា នេះជាលើកទីមួយដែលកញ្ញាបានមកទស្សនាការសម្តែងសិល្បៈបុរាណដោយផ្ទាល់បែបនេះ។ កញ្ញា ស្ងើចសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃសិល្បៈជាមរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ។ បន្ថែមពីនេះកញ្ញាបានថ្លែងអំណរគុណអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំឱ្យការសម្តែងសិល្បៈជាច្រើនទម្រង់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាដោយសេរី និងឈ្វេងយល់ពីសិល្បៈនីមួយៗ។ ក្នុងនាមអ្នកផលិតមាតិការព័ត៌មានម្នាក់កញ្ញាពិសី តែងបានចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាសម្បត្តិវប្បធម៌របស់ដូនតាទៅកាន់អ្នកទស្សនាបានឃើញជាហូរហែ។
 និយាយទៅដោយសាររវល់ការងារផង ពួកខ្ញុំអាចបានមកថតដែរ ប៉ុន្តែអត់ដែលបានមកអង្គុយមើលផ្ទាល់ មកជួយថតផ្សព្វផ្សាយដែរ ព្រោះអីខ្ញុំអ្នកផ្សព្វផ្សាយម្នាក់ដែរ ឱ្យតែមានព្រឹត្តិការណ៍អីពួកខ្ញុំតែងថតហើយជួយផ្សព្វផ្សាយនៅលើផេកដែរ ប៉ុន្តែបើឱ្យចូលរួម គឺលើកទី១ ។ អារម្មណ៍រំភើបណាស់បង សូម្បីល្ងាចមិញខ្ញុំមកទាន់ការហាត់សមរបស់ពួកគាត់ មានអារម្មណ៍រំភើបដែលបានឃើញគាត់បង្ហាញអ្វីជាវប្បធម៌ខ្មែរយើង។  និយាយទៅសំណូមពរឱ្យប្រជាជនខ្មែរ ជួយគាំទ្រវប្បធម៌ខ្មែរយើងឱ្យបានច្រើនជាងហ្នឹង។
   សូមជម្រាបថា ដើម្បីចូលរួមអបអរសាទរខួប៣២ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រសួង/ស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីបុណ្យរំលឹកគុណអង្គរ ដែលនេះជាឆ្នាំទី៤ហើយ នៃការប្រារព្ធពិធី បុណ្យខាងលើ ដោយបានប្រារព្ធពិធីបែបសាសនា ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជូនសាធារណជនបានទស្សនាដោយសេរី នៅតំបន់រមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៕