មន្រ្តីជំនាញកសិកម្មខេត្តបាត់ដំបងចុះបណ្តុះបណ្តាលកសិករ តាមបែបសាលារៀនកសិករ នៅទីវាលនិងចុះពិនិត្យគាំទ្របច្ចេកទេសដល់កសិករគំរូគោលដៅ

009 | ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2024

មន្រ្តីជំនាញកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះបណ្តុះបណ្តាលកសិករ តាមបែបសាលារៀនកសិករ នៅទីវាលនិងចុះពិនិត្យគាំទ្របច្ចេកទេសដល់កសិករគំរូគោលដៅ កាលពីថ្ងៃអង្គារ ទី១៧  ខែធ្នូ  ឆ្នាំ២០២៤ នៃគម្រោងPCRL ដែលកំពុងអនុវត្តសកម្មភាពបង្ហាញបង្គុំបច្ចេកទេសផលិតកម្មស្រូវ ចំណីដែលធន់នឹងអាកាសធាតុ នៅស្រុកសង្កែ និងឯកភ្នំ ខេត្តបាត់ដំបង។

គោលបំណងសំខាន់នៃកម្មវិធីបណ្តុះបណ្តាល ដើម្បីពន្យល់បង្ហាញ ពីការៀបចំគ្រាប់ពូជ, រៀបចំដី, ការព្រោះគ្រាប់ពូជ  ការប្រើប្រាស់ថ្នាំសំលាប់ស្មៅ និងការប្រើប្រាស់ជី។
វគ្គបណ្តុះបណ្តាលកសិករនិងការចុះពិនិត្យគាំទ្របច្ចេកទេស សម្របសម្រួល ដោយ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ក្រុមការងារអនុវត្តគម្រោង  ដែលមានអ្នកចូលរួមកសិករគំរូ  កសិករគោលដៅ សរុបចំនូន ១៩នាក់ ស្រី០១នាក់ នៅសហគមន៍កសិកម្ម ចម្រើនផលរាំងកេសី។

កម្មវិធីបណ្តុះបណ្តាល កសិករគំរូ និងកសិករចូលរួម ទាំងអស់ បានចុះពិនិត្យទីតាំងស្រែបង្ហាញចំនូន០៣ទីតាំង ដែលបង្ហាញប្រភេទពូជ ០៣មុខ (ស្រង៉ែថ្មី០១កូនស្រែ , ស្រង៉ែចាស់០១កូនស្រែ និងចំប៉ីស៧០ ១កូនស្រែ) ។ នៅទីនោះកសិករគំរូ បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងបច្ចេកទស បច្ចេកទេសដាំដុះ ការជ្រើរើសប្រភេទពូជ ការកម្រិតប្រើប្រាស់បរិមាណ គ្រាប់ពូជក្នុងស្រែ។

ស្រូវទាំងនោះស្ថិតក្នុងដំណាក់កាល លូតលាស់ (អាយុស្រូវ៣០ថ្ងៃ) ស្រូវលូតលាស់បានល្អ ប៉ុន្តែប្រភេទពូជស្រង៉ែចាស់ (កូនស្រែជាប់គ្នានេះ)  កំពុងមានវត្តមានជម្ងឺនៅលើស្លឹកស្រូវ  ធៀបជាមួយ ប្រភេទពូជ២មុខទៀត (ស្រង៉ែថ្មី០១កូនស្រែ និងចំប៉ីស៧០ ១កូនស្រែ)។ យ៉ាងណាមិញ មន្រ្តីជំនាញកសិកម្ម បានណែនាំឱ្យកសិករ និងកសិករបង្ហាញថាបច្ចុប្បន្ននេះ បញ្ហាប្រែប្រួលនៃអាកាសធាតុបានកើតឡើងជាញឹកញាប់ ដូចនេះត្រូវបន្តតាម ដានជាប្រចាំលើការលូតលាស់របស់ដំណាំស្រូវនិងតាមដានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំទៅតាមគោលការណ៍បច្ចេកទេស ដើម្បីស្រូវទទួលបានទិន្នផលល្អ។

គួរបញ្ចាក់ថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ  គម្រោងបាននិងកំពុងអនុវត្ត សកម្មភាពធ្វើស្រែបង្ហាញបង្គុំបច្ចេកទេសផលិតកម្មស្រូវចំណីដែលធន់នឹងអាកាសធាតុ  សម្រេចបានចំនួន៦បង្ហាញ លើផ្ទៃដី៦ហិកតា នៅសហគមន៍កសិម្មគោលដៅ (ពាមឯកសាមគ្គី ក្តីសង្ឍឹមកសិករខ្មែរ និងចម្រើនផលរាំងកេសី) ស្ថិតក្នុងស្រុកសង្កែ ឯកភ្នំ និងស្រុកបវេលនៃភូមិសាស្ត្រខេត្តបាត់ដំបង៕

លោក ហ៊ាន វាសនា មន្ទីរព័ត៌មានខេត្តបាត់ដំបង