វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន
ខេត្តស្ទឹងត្រែង.មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ រួមនិងកម្លាំងពាក់ព័ន្ធ ចុះល្បាតដើម្បីទប់ស្កាត់ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការកាប់ឈើធ្វើអាជីវកម្ម ការដាក់អន្ទាក់សត្វព្រៃ ដើម្បីអនុវត្តការការពារព្រៃឈើ និងធនធានជីវចម្រុះ ឈានទៅបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ខេត្តស្ទឹងត្រែង ។
ក្នុងសកម្មភាពល្បាតព្រៃសហគមន៍ភ្នំរមៀតនៅភូមិ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹង
ត្រែងថ្ងៃទី១៩ធ្នូឆ្នាំ២០២៤ លោកហ៊ុនសំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖មន្ត្រីផ្នែកសហការជាមួយកម្លាំងស្រុក ភូមិឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងប្រជាសហគមន៍ចុះធ្វើល្បាតដើម្បីបង្កើនកិច្ចការពារព្រៃសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែម។
លោកបន្រថា៖ ព្រៃសហគមន៍នេះស្ថិតនៅប៉ែកខាងជើង ឃុំសំអាងជាប់មួយផ្នែកទៅក្នុងទឹកដីឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ហើយបានធ្វើការផ្សព្វផ្សាយទៅប្រជាពលរដ្ឋ ពីប្រយោជន៍សំខាន់ដែលយើងទទួលបានគម្រោងរេដបូកមេគង្គ ជំហានទី១ មានគោលបំណង លើកកម្ពស់ចំណេះដឹងដល់ពួកគាត់នៅមូលដ្ឋាន ក្នុង ផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញឲ្យប្រជាសហគមន៍ចូលរួមការពារព្រៃឈើ ធនធានជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ នៅខេត្តស្ទឹងត្រែងយើងនេះ។
លោកគង់ធារដ្ឋ ប្រជាសហគមន៍ភ្នំរមៀតឃុំ សំអាង បានគាំទ្រការផ្តល់ព័ត៌មានច្បាស់លាស់នេះ ព្រោះបានធ្វើឱ្យប្រជាសហគមន៍យើងកាន់តែប្រមូលកម្លាំងគ្នាបន្តធ្វើសកម្មភាពចុះល្បាត តាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនៅសកម្មភាព ដូចជាការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ។
លោកបន្តថា៖រាល់សកម្មភាពចុះល្បាតម្តងៗមន្ត្រីសហគមន៍និងនគរបាកប៉ុស្តិ តែងបានដកហូតនៅវត្ថុតាង នាំទៅរក្សាទុកនិងកំណត់អត្តសញ្ញាណជនសង្ស័យ ដែលរត់គេចខ្លួន និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ហើយប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍ អោយបញ្ឈប់និងប្រគល់ដីជូនសហគមន៍វិញផងដែរ ។
លោកបន្តថា៖ កិច្ចការងារនេះគណៈកម្មការសហគមន៍ព្រៃឈើនិងប្រជុំផ្សព្វផ្សាយចុះដាក់ស្លាកស្តីពីទោសទណ្ឌនៃការកាប់រាន ឈូសឆាយព្រៃ យកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍បន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋយើងភ្ញាក់រឮក ហើយស្រឡាញ់ធនធានរបស់ខ្លួនទាំងអស់គ្នា។
សូមបញ្ចាក់ថា៖នេះជាការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ហើយមន្ត្រីផ្នែក និងសង្កត់រដ្ឋបាលព្រៃឈើ ប្រជាសហគមន៍ តែព្យាយាម ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ និងតាមដានត្រួតពិនិត្យសិប្បកម្មមានច្បាប់ និងបង្រ្កាបសិប្បកម្មគ្មានច្បាប់ នៅក្នុងភូមិសាស្រ្តទាំងនោះផងដែរ ៕