បណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទ បាគងបញ្ចប់ការជួសជុល និងបើកឱ្យភ្ញៀវទេសចរចូលទស្សនា

Narith | ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

MC.នៅអំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង ឱ្យមានស្ថានភាពរឹងមាំឡើងវិញ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនា ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស បានឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅផ្នែកខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗនៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ នៅជ្រុងខាងត្បូង និងខាងកើត។ 
លោកថា ដើម្បីសង្គ្រោះតួបណ្ណាល័យនេះឱ្យមានភាពរឹងមាំ ក្រុមការងារបានរើឥដ្ឋផ្នែកខ្លះដែលពុកផុយ ចុះលេខបញ្ជីឥដ្ឋ និងរើឥដ្ឋនោះម្តងមួយដុំៗទៅតាមបច្ចេកទេស ដើម្បីសម្អាតកំណកដី ឫសស្មៅ និងឬសរុក្ខជាតិ និងរៀបពង្រឹងឥដ្ឋនៅទីតាំងដើមឡើងវិញ និងជួសជុលបិទទីតាំងដែលមានទឹកហូរជ្រាបចូលក្នុងប្រាសាទ រួមទាំងជម្រកសត្វល្អិតផង។
សំឡេង៖សំខាន់យើងពង្រឹង និងរើផ្នែកខ្លះរួចចុះលេខ និងរៀបចូលទីតាំងដើមវិញ ហើយយើងបានពង្រឹង បិតនៅតាមមុខទឹក ដែលហូរចាក់ចូលទៅក្នុងប្រាសាទហ្នឹង ព្រោះទឹកបានបង្កផលលំបាកច្រើនដល់ប្រាសាទ ហើយនៅផ្នែកដំបូលបានពុកផុយអស់ហើយ តែគ្រាន់ថាយើងបានពង្រឹងបានឡើងវិញ ហើយបើនិយាយពីសុវត្ថិភាពមួយរយភាគរយហើយសម្រាប់ភ្ញៀវទេសចរ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ព័ន្ធទាំងមូលរបស់បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍នៃប្រាសាទបាគង នៅដំណាក់កាលទី៣ តួបណ្ណាល័យទទួលបានភាពរឹងមាំឡើងវិញហើយ។ មិនតែប៉ុណ្ណោះ ក្រុមការងារនៅតែបន្តការថែទាំ អភិរក្សតាមដានជាប្រចាំ ដូចជាការសម្អាតស្មៅ ឬរុក្ខជាតិ និងទឹកដក់តាមប្រាសាទដែលជាកង្វល់របស់អ្នកអភិរក្ស៕