អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត

009 | ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន       

ខេត្តស្ទឹងត្តែង៖ អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ ឲ្យស្រឡាញ់បរិស្ថាន តាមរយៈនាំគ្នា កាត់បន្ថយនិងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមមូលដ្ឋានរស់នៅរបស់ខ្លួន មួយវិញទៀតនាំគ្នាកាប់សម្អាតព្រៃតាមមុខផ្ទះ  ដើម្បីប្រកួតប្រជែងភូមិស្អាតនិងទទួលបានការលើកទឹកចិត្តនៅឆ្នាំ២០២៥។      

ក្នុងសកម្មភាព សម្អាតបរិស្ថាន នៅ សង្កាត់ ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី ២៧ ធ្នូឆ្នាំ ២០២៤ លោកជាហុកលេងអភិបាលរងក្រុងបានបញ្ជាក់ថា ៖នេះជាយន្តការជំរុញឲ្យមូលដ្ឋានរស់នៅ ឈានទៅមានបរិស្ថានស្អាត  ហើយទទួលបានការលើកសរសើរ ពីភ្ញៀវទេសចរក្នុងពេលអាជ្ញាធរខេត្តកំពុងជំរុញការអភិវឌ្ឍ  ភូមិសាស្ត្រក្នុងខេត្ត លើគ្រប់វិស័យ   ។


       លោកបន្តថា៖សកម្មភាពសម្អាតបរិស្ថាននេះជាការដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងភូមិចំនួន១០ក្នុងក្រុង  ស្រឡាញ់បរិស្ថាន ប្រកួតប្រជែងភូមិស្អាត ហើយនៅតាមផ្ទះបងប្អូននីមួយៗ ត្រូវចេះរៀបចំទុកដាក់ទុកដាក់សំរាម និងវេចខ្ចប់ឲ្យបានត្រឹមត្រូវយកទៅដាក់តាមទីតាំងដែលអាជ្ញាធរបានកំណត់ និងនាំគ្នាចូលរួមបង់សេវាសំរាមឱ្យបានគ្រប់ៗគ្នា   ដើម្បីយើងបង្កើនការរៀមចំមូលដ្ឋានឱ្យកាន់តែស្អាតបន្ថែមទៀត  ។


        លោកប៊ុនថនខេម៉ា  តំណាងឱ្យក្រុមប្រឹក្សាសង្កាត់បានបញ្ចាក់ថា៖ប្រជាពលរដ្ឋក្រប់រូមសុទ្ធតែ មានកាតព្វកិច្ចក្នុងការចូលរួមសម្អាតបរិដ្ឋាន  រៀបចំសោភណ្ឌភាព  ក្នុងភូមិឱ្យមានភាពស្អាតនិងមានសណ្តាប់ធ្នាប់ល្អ  ។


   លោកបន្តថា៖កាលណាយើងអនុវត្តទៅបានតាមការណែនាំ  វាជាទម្លាប់ល្អរបស់បងប្អូន ក្នុងការរស់នៅស្អាត ផឹកស្អាត ហូបស្អាត ភូមិដ្ឋានរស់នៅគ្មានកាកសំណល់   ទុកដាក់សម្រាមបានត្រឹមត្រូវកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីច បរិស្ថានបរិសុទ្ធគ្មានជម្ងឺ   និងមានជីវភាពល្អប្រសើរឡើងផងដែរ។


       លោកគង់សំអឿនតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ថា៖កិច្ចការងារនេះ អាជ្ញាធរមូលដ្ឋានតែងបានធ្វើការអប់រំជារឿយៗរួចមកហើយ    ព្រោះមានផលប្រយោជន៍ច្រើនសម្រាប់ដល់ការរស់នៅ  និងបានលើកស្ទួយ សោភណភាពនៅក្នុងក្រុងស្ទឹងត្រែងយើងផង ។


  លោកទទួលស្គាល់ថា៖នៅឆ្នាំចុងឆ្នាំ២០២៤ នេះ  រដ្ឋបាលខេត្តរៀបចំអភិវឌ្ឍ ចំណុចសំខាន់ៗបានជាច្រើនកន្លែង   ដូចជានៅទីតាំងចំណុចអូរពងមាន់  ចំណុចកងចក្រ សួនច្បារត្រីប៉ាស៊ី   រង្វង់មូលធំមុខសាលាខេត្តជាដើម។


     លោកបន្តថា៖ កិច្ចការងារដ៏ចម្បងនេះលោកនឹងជួយផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យនាំគ្នាយកចិត្តទុកដាក់អនុវត្តតាមអាជ្ញាធរដែលបានណែនាំ ដើម្បីជំរុញដល់ការលើកកម្ពស់ផ្នែកសោភណភាព បរិស្ថានឱ្យបានល្អ  កុំឲ្យមានថង់ផ្លាស្ទីច ចោលរាយប៉ាយ  និងវេចខ្ចប់សំរាម  ដាក់ឲ្យក្រុមប្រមូលសំរាមយកទៅចោល  តាមទីតាំងដែលបានកំណត់   ដែលអាជ្ញាធរបានណែនាំកន្លង។


      យ៉ាងទៀតក៏សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមបង់ថវិកាប្រមូលសំរាមឲ្យបានគ្រប់ៗដើម្បីចូលរួមគាំទ្រផែនការរបស់សាលាក្រុង ធ្វើឲ្យភូមិឋានរបស់យើងមានសោភណ្ឌភាពទាក់ទាញភ្ញៀវចរមកលេងកម្សាន្តឱ្យបានច្រើន  ហើយប្រជាពលរដ្ឋយើងលក់ដូរទាញយកប្រាក់ចំណូលបានដោយប្រយោលពីវិស័យទេសចរណ៍ផងដែរ។


     សូមបញ្ជាក់ថា៖ សកម្មភាពសម្អាតបរិស្ថាន មានអ្នកចូលរួមជិត៣០០នាក់  បានបង្ហាញពីការយកចិត្តទុកដាក់ ស្រឡាញ់បរិស្ថានរស់នៅ   ស្របពេលដែលរាជរដ្ឋាភិបាល កំពុងលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រ  បញ្ចកោណ ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និង បច្ចេកវិទ្យាឌីជីថល៕



អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត
អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត
អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត
អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត
អាជ្ញាធរសង្កាត់ស្ទឹងត្រែងចលនាប្រជាពលរដ្ឋ សម្អាតបរិស្ថានដើម្បីប្រកួតប្រជែងភូមិស្អាត