ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នារសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤

Narith | ថ្ងៃទី 28 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤នេះបានអញ្ជេីញ ដឹកនាំមន្ត្រីពាក់ព័ន្ធនិងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លេីការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដេីម្បីធានាលេី សន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំ បច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វារក្នុងន័យធ្វេីយ៉ាងណាឱ្យរួចរាល់ គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោង នឹងធ្វើឡើងនារសៀលថ្ងៃទី២៩ខែធ្នូស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 
ក្នុងដំណេីរពិនិត្យលេីការរៀបចំនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យក្រុមការងារបរិស្ថាន រៀបចំលាង សម្អាតបរិវេណ ទាំងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិមរតកតេជោបន្ថែមទៀតផងដែរ  ដើម្បីធានាឱ្យមាន សោភណភាពស្រស់ស្អាត ។ 
សូមរំលឹកថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើ ឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ តាមការគ្រោងទុកនឹង មានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។
ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានការប្រកួតចំនួន២គូ ។ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយ ក្រុមបាល់ទាត់ តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA 
ហើយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការ ប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជាក្រុមA នៅវេលាម៉ោង ១៧:០០នាទីល្ងាច៕