កំពង់ឆ្នាំង ៖ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន៤ខ្សែ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានបើកការដ្ឋានស្ថាបនាឡើងវិញ នាព្រឹកថ្ងៃទី៦ ខែមករា ដើមឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងពិធីបើកការរដ្ឋានស្ថាបនាផ្លូវនេះផងដែរមាន លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងតាស្ត្រមណ្ឌល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នៃ ចារី អភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរអនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ៕