ក្រសួងសាធារណការ ឱ្យម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត គ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ត្រូវដាក់ពាក្យស្នើសុំមុនថ្ងៃទី៣០មិថុនាជាកំហិត

Narith | ថ្ងៃទី 09 ខែ មករា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ០៩ ០១ ២០២៥

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូន ដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។
   ការប្រកាសដល់ម្ចាស់យាន្តដ្ឋានកែច្នៃតំឡើងរថយន្តខាងលើនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា នៅមានយានដ្ឋានមួយចំនួន ពុំទាន់ បានចុះបញ្ជី និងមានលិខិត អនុញ្ញាត ធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ។
  នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៨ ខែមករា បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ន នូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយាន ដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់ វិធានការចុះបិទទីតាំង ដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យាន ដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។
ទទួលបានសេចក្តីជូនដំណឹងនេះក្រសួង សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់បានចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕