រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាបញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍ លើផ្លូវដែកចំនួន៩៧១កន្លែង ត្រឹមខែមេសា

Narith | ថ្ងៃទី 24 ខែ មករា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៤ ១ ២០២៥ 

ភ្នំពេញ ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះបង្ហាញវឌ្ឍនភាពការងារដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន៩៧១កន្លែងដែលជាអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាល សម្រាប់ការដឹកជញ្ជូន និងសុវត្ថិភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវដែក បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍នេះឲ្យបាននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៥ខាងមុខ ។

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្នុងចំណោមផ្លាកទាំង៩៧១កន្លែងនេះ ក្រសួងបានកំណត់ដាក់នៅផ្នែកខាងជើងចំនួន៦៧៩ទីតាំង ចំណែកផ្នែកខាងត្បូងមានចំនួន២៧២ទីតាំង ។ ក្នុងចំណោមទីតាំងទាំងអស់នេះ បានផ្តោតជាសំខាន់ទៅលើទីតាំងចំនួន៤ គឺទី១-ផ្លូវឆ្លងកាត់ដែលមានមនុស្សធ្វើចរាចរណ៍ច្រើន , ទី២-ផ្លូវឆ្លងកាត់មានចរាចរណ៍មធ្យម , ទី៣-ផ្លូវឆ្លងកាត់មានចរាចរណ៍តិច និងទី៤-ផ្លូវកាត់នៅតាមភួមិ ។

 “ដើម្បីចូលរួមអភិវឌ្ឍន៍និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវដែក ក្រសួងសាធារណការ និង ដឹកជញ្ជូនក៏បានពិនិត្យទៅលើផែនការសកម្មភាពថា យើងនឹងបញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវដែកយើងនេះ ឲ្យបានត្រឹមខែ៤ យ៉ាងយូរត្រឹមខែ៤ យើងនឹងធ្វើយ៉ាងណាឲ្យសម្រេចនូវចំនួន៩៧១ទីតាំង”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាន អំពាវនាវទៅដល់ពលរដ្ឋដែលធ្វើដំណើរនិងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ការគោរពច្បាប់និងផ្លាកសញ្ញាចរាចរណ៍ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក។ ដោយឯកឧត្តមបានរំលេចនូវពាក្យស្លោកថា “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕