សហគមន៍ទេសចរណ៍កំពង់ភ្លុក ចាប់ផ្តើមយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំរាមប្លាស្ទិក នៅរដូវទឹកសម្រកបឹងទន្លេសាប ប្រចាំឆ្នាំ២០២៥

Narith | ថ្ងៃទី 30 ខែ មករា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥

MC.  មន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង រដ្ឋបាលឃុំកំពង់ភ្លុក ដោយមានការគាំទ្រពីអង្គការមូលនិធិទំពាំងស្នងឫស្សី(NGO2) និងអង្គការអន្តរជាតិជាដៃគូម្ចាស់ជំនួយ Rivers.Global ដែលដឹកនាំដោយលោក Steinar Dale Weissman បានធ្វើទស្សនកិច្ចទេសចរណ៍បរិស្ថាន និងចូលរួមយុទ្ធនាការសម្អាតប្លាស្ទិកនារដូវទឹកសម្រក នៅសហគមន៍កំពង់ភ្លុក ដោយមានការចូលរួមពីប្រជាសហគមន៍ សិស្សានុសិស្សជាង២០០នាក់។ 
 តាមរយៈយុទ្ធកានេះ ទាំងអាជ្ញាធរ និងអង្គការម្ចាស់ជំនួយមើលឃើញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានហាក់មានការយល់ដឹង និងកែប្រែទម្លាប់មកទុកដាក់សំរាមបានប្រសើរជាងមុន។
  
 យុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំរាមប្លាស្ទិក នារដូវទឹកសម្រកបឹងទន្លេសាប ប្រចាំឆ្នាំ២០២៥ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍កំពង់ភ្លុក ប្រាសាទបាគង ខេត្តសៀមរាប ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក (៥មិថុនា) និងជំរុញចលនាគ្រួសារស្អាត សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ដែលជាពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាបជាលើកទី៣ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
  លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា មូលដ្ឋានស្រុកប្រាសាទបាគង ជាតំបន់សម្បូរទៅដោយមរតកវប្បធម៌ ដោយប្រើប្រាស់ធនធានទាំងនេះដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តមិនចេះដាច់។ លោកថា ឆ្នាំ២០២៥នេះ រដ្ឋបាលស្រុក មានគម្រោងមួយចំនួនដើម្បីជំរុញកិច្ចការងារនេះ ឱ្យបន្តដំណើរទៅមុខទៀត ជាក់ស្តែងការងារបរិស្ថាន ដែលជាគោលដៅមួយសំខាន់ កាលណាបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាពផង ក៏អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាដែរ។ លោកបន្តថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ក៏កំពុងអនុវត្តគម្រោងគ្រួសារស្អាត ដូច្នេះឃើញថានៅតាមទាំង៣នៃសហគមន៍នេះ ចលនាអប់រំណែនាំគ្រួសារស្អាត បានប្រារព្ធឡើងជាបន្តបន្ទាប់ មកដល់ពេលនេះមានប្រមាណ៥០០គ្រួសារហើយដែលចូលរួម ហើយរដ្ឋបាលស្រុកនឹងបន្តជំរុញចលនាទុកដាក់សំរាមឱ្យត្រឹមត្រូវ ធ្វើយ៉ាងណាមិនឱ្យមានសំរាមប្លាស្ទិកនៅរាយប៉ាយតាមដងផ្លូវដូចពេលមុនទៀតឡើយ។
   លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថាយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក បានដើរស្របជាមួយយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការផ្លូវជាតិគ្មានសំរាម របស់ក្រសួងបរិស្ថាន។ លោកថា យុទ្ធនាការផ្លូវជាតិគ្មានសំរាម ក៏បានគាំទ្រទៅដល់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ។ក្នុងន័យនេះ មន្ទីរបរិស្ថានខេត្ត នឹងបន្តជំរុញគាំទ្រទៅកាន់ប្រជាពលរដ្ឋតាមមូលដ្ឋានបន្តទុកដាក់វេចខ្ចប់សំរាម និងសម្អាតបរិស្ថាននៅជុំវិញខ្លួនឱ្យបានកាន់តែល្អប្រសើរ។
ថ្ងៃនេះគឺជាយុទ្ធនាការមួយប្រមូលប្លាស្ទិកបឹងទន្លេសាប យើងមានការចូលរួមពីអង្គការមូលនិធិទំពាំងស្នងឫស្សី យើងមានការចូលរួមពីអភិបាលស្រុកប្រាសាទបាគង យើងមានភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសមានការគាំទ្រពេញទំហឹងពីមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីចូលរួមគាំទ្រគ្រប់ទីកន្លែង ឱ្យតែអាជ្ញាធរត្រូវការ ឱ្យតែអង្គការត្រូវការគឺយើងចូលរួមគ្រប់ពេលវេលា។ 
   សូមជម្រាបថា ដោយមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើការគាំទ្រដល់សហគមន៍ទេសចរណ៍កំពង់ភ្លុក រួមមានសកម្មភាពចុះអប់រំណែនាំពលរដ្ឋតាមខ្នងផ្ទះ អំពីការទុកដាក់វេចខ្ចប់សំរាមប្លាស្ទិក ការកែច្នៃឡើងវិញ និងការផ្តល់ជូនសំរាម ធ្វើយ៉ាងណាឱ្យសហគមន៍មួយនេះ មានភាពល្អប្រសើរក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមប្លាស្ទិក។ កិច្ចការទាំងនេះ បានបង្ហាញពីការចូលរួមប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិរក្សបរិស្ថាន និងការរួមចំណែកបង្កើតសហគមន៍ស្អាតស្អំ ដើម្បីលើកស្ទួយគុណតម្លៃទេសចរណ៍បរិស្ថាន៕