អ្នកសារព័ត៌មានគប្បីពង្រឹងចំណេះដឹងអាកាសធាតុ និងបរិស្ថានបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ

Narith | ថ្ងៃទី 31 ខែ មករា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ កង មុន្នីរ៉ា ២៧.១.២៥

និពន្ធនាយកសារព័ត៌មានភាសាបរទេសកម្ពុជា នៃស្ថាប័នសារព័ត៌មានថ្មីៗ បានលើកទ្បើងថា អ្នករាយការណ៍ព័ត៌មានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន គប្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតទៅតាមភាពជាក់ស្តែង តាមការសិក្សាក្តី តាមរយៈការស្រាវជ្រាវពីប្រភពព័ត៌មានផ្សេងៗក្តី ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយផ្តល់ទៅឱ្យប្រជាពលរដ្ឋ។ 

    លោក សៅ ផលនិស្ស័យ និពន្ធនាយកសារព័ត៌មានភាសាបរទេសកម្ពុជា នៃស្ថាប័នសារព័ត៌មានថ្មីៗមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពង្រឹង គោលជំហរផលិតមាតិកាព័ត៌មាន ដែលផ្តោតលើដំណោះស្រាយ ស្តីពីការប្រែប្រួលអាកាសធាតុ  ដែលរៀបចំទ្បើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM)ថា អ្នកសារព័ត៌មាន បម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ដើម្បីផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់នឹងត្រឹមត្រូវ ត្រូវសិក្សាឱ្យបានច្រើនបន្ថែមទៀត តាមរយៈសិក្ខាសាលាក្តី វគ្គបណ្តុះបណ្តាលនានាក្តី ឬតាមរយៈអ្នកជំនាញ និងស្រាវជ្រាវពីប្រភពព័ត៌មានជាតិ អន្តរជាតិជាដើម ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង។
 « អ្នកកាសែតខ្លួនឯងដែលជាអ្នករាយការណ៍ គាត់មានលទ្ធភាពច្រើន គាត់បានរៀនខ្លួនឯង ទី២គាត់មានលទ្ធភាពផ្តល់ចំណេះដែលគាត់បានរៀនពីខាងអ្នកជំនាញក៏ដោយ ពីការងាររបស់គាត់តាមរយៈគាត់រាយការណ៍ពីសហគមន៍ក៏ដោយ ទៅប្រជាជនដែលកំពុងជួបប្រទះឬមិនទាន់បានជួបប្រទះ ហើយចំណេះដែលគាត់រៀនបានពីក្រៅទៀតហ្នឹង បានជាចំណុចចូលរួមជាដំណោះស្រាយដែលអាចជាមេរៀនជាពិសោធន៍ប្រទេសជិតខាងឬអីក៏ដោយ ដែលអាចយកមកអនុវត្តន៍បាន។ ចឹងមានតែអ្នកកាសែតហ្នឹងទេ ដែលគាត់អាចដឹង ហើយគាត់មានលទ្ធភាពជួយឱ្យអ្នកដែលគាត់មិនបានដឹង បានដឹង ចឹងបានជំរុញលើកទឹកចិត្តឱ្យគាត់សិក្សាស្រាវជ្រាវខ្លួនឯងបន្ថែម ហើយព្យាយាមធ្វើ ព្រោះកាលដែលយើងព្យាយាមធ្វើពង្រឹងសមត្ថភាពឱ្យយើងធ្វើបានប្រសើរ ជាពិសេសការរាយការណ៍ព័ត៌មានផ្ទាល់តែម្តង »។
  លោកស្រី អេង ស្រីទៀង និពន្ធនាយកសារព័ត៌មានដំរី មាន ប្រសាសន៍ថា ការសិក្សាមានពេញមួយជីវិត រៀនកាន់តែច្រើនចំណេះ ដឹងក៏កាន់តែកើនដែរ។ អ្នកស្រីគាំទ្រឱ្យមានការសិក្សាបន្ថែម មិនថាទ្បើយ ចំណេះដឹងបម្រែបម្រួលអាកាសធាតុ និងបរិស្ថានមួយនេះទេ។
 « ខ្ញុំគិតថាមនុស្សម្នាក់ៗរៀនរហូតដល់ស្លាប់ក៏មិនទាន់ចេះអស់ដែរ ចឹងបើសិនមានឱកាស
រៀនច្រើនយើងគួរតែទៅរៀនមិនគិតថា សូម្បីតែព័ត៌មានអាកាសធាតុទេ ព័ត៌មានអីក៏ដោយរៀនបានច្រើនចេះកាន់តែច្រើន ប៉ុន្តែពេលរៀនហើយត្រូវយកមកគិតដែរ»។
និពន្ធនាយកសារព័ត៌មានថ្មីៗភាសាបរទេសកម្ពុជា លោក សៅ ផលនិស្ស័យ ជំរុញលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអាកាសធាតុ និងបរិស្ថាន សិក្សាស្រាវជ្រាវស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីចែករំលែកព័ត៌មានត្រឹមត្រូវពិតប្រាកដក្នុងសង្គម។ ការសិក្សាច្រើន អនុវត្តន៍ច្រើនចំណេះដឹងមានការអភិវឌ្ឍទៅមុខ។
បម្រែបម្រួលអាកាសធាតុជាបញ្ហារួមរបស់មនុស្សជាតិនៅលើសកលលោក វាត្រូវបានបំផ្លាញដោយសកម្មភាពមនុស្ស។ 
យោងតាមឯកសាររបស់អង្គការយូនីសេហ្វបានបង្ហាញថា  ផលវិបាកដែលបង្កដោយសកម្មភាពមនុស្ស ដូចជារោងចក្រថាមពល ដែលដុតឥន្ធនៈហ្វូស៊ីល(ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ) ជី និងសំណល់សត្វពីកសិដ្ឋាន ចង្រ្កានដុតអុស ការបើកបររថយន្ត ការហោះហើរយន្តហោះ រួមនឹងសកម្មភាពជាច្រើនទៀត ដោយបញ្ហាទាំងនេះនាំមកនូវបម្រែបម្រួលអាកាសធាតុ ដូចជា បន្ទុះភ្នំភ្លើង រញ្ជួយផែនដី ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម៕