កិច្ចសហការរវាងក្រសួងពាណិជ្ជកម្មនិងធនាគារ ABA នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធSETFO អាចបង់កម្រៃសេវាកាន់តែងាយស្រួលជាងមុន

Narith | ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ០៣.០២.២០២៥ 

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា កិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ធនាគារABA នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO អាចបង់កម្រៃសេវាសាធារណៈសម្រាប់ការប្រើប្រាស់ប្រព័ន្ធ តម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) នេះ តាមរយៈ ABA Mobile App របស់ខ្លួន ដោយពុំចាំបាច់មកបង់ប្រាក់ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្មឡើយ។
កាលពី ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើភាពជាដៃគូយុទ្ធសាស្ត្រ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) និងការដាក់ឱ្យប្រើប្រាស់ការទូរទាត់ប្រាក់តាមប្រព័ន្ធអនឡាញ សម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំធនាគារ ABA ជាច្រើនរូប។
អនុស្សរណៈនេះ មានគោលបំណងជំរុញ និងផ្ដល់ការគាំទ្រក្នុងរូបភាពផ្សេងៗនូវសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និងស្របតាមគោលនយោបាយ និងនិន្នាការជាតិ។
 ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ក្នុងការតភ្ជាប់ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ជាលើកដំបូង សម្រាប់ប្រព័ន្ធ SETFO ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល បត់បែន ឆាប់រហ័ស និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ SETFO ព្រមទាំងធានាបាននូវប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មជូនប្រជាពលរដ្ឋ ៕