ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យដំណើរការ ការដំឡើងរបាំងពុះចែកទ្រូងផ្លូវ និងស្លាកសញ្ញាកំណត់ល្បឿន លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

Narith | ថ្ងៃទី 07 ខែ កុម្ភៈ ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ ០៧ ០២ ២០២៥
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលហៅ(ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ លើដំណើរការការដំឡើង របាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត ដើម្បីជួយសម្រួលការធ្វើចរាចណ៍កាន់តែ មានសុវត្ថិភាព។ 
ក្នុងដំណើរត្រួតពិនិត្យលើកិច្ចការខាងលើនេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំការងារមួយចំនួន ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តបន្ថែម។
យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងក្រោយឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានពិនិត្យលើស្ថានភាពផ្លូវហើយថា ការចុះទៅពិនិត្យនេះ ឯកឧត្តមអភិបាល បានណែនាំបន្ថែម ដល់មន្ទីរសាធាណការ ដើម្បីឱ្យធ្វើយ៉ាងណាឱ្យការដំឡើងទ្រូវផ្លូវ ត្រូវតាមលក្ខណៈបច្ចេកទេស ក៏ដូចជាចំណាំងផ្លាតលើក្បាលព្រួញជាដើម និងឱ្យគិតគូឱ្យបានហ្មត់ចត់ ខណៈជាក់ស្តែងមន្ទីរសាធារណការ បានរៀបចំស្របតាមលក្ខខ័ណ្ឌបច្ចេកទេសតាមគម្រោងរួចរាល់ហើយដែរ ។
សំឡេង "និយាយជារួមសម្រាប់ការកែលម្អហេដ្ឋារចនាសម័្ពន្ធចរាចរ សម្រាប់បំពាក់នៅលើទ្រូងផ្លូវនេះគឺយើងបានធ្វើបណ្តើរៗ និងជិតបញ្ចប់ទៅតាមអ្វី ដែលជាការសំណូមពរ ក៏ដូចជាភាពចាំបាច់ចំពោះមុខដែរ ។ ក្នុងនាមអាជ្ញាធរ យើងខ្ញុំនៅតែទទូចអង្វរករ ស្នើសុំជូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ដងផ្លូវ សូមមេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា គោរពល្បឿនកំណត់ ហើយបើសិនជាប្រើប្រាស់ បានពិសារគ្រឿងស្រវឹង សូមមេត្តាកុំបើកបរ នេះជាសំណូមពររបស់អាជ្ញាធរ" ។
ជាមួយគ្នានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវ មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី៦ខែកុម្ភៈ។
លោកសាំ ពិសិដ្ឋ បញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត Mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូង ចាប់ពីចំណុចស្តុប Mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការដាក់របាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែម នៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម ខណៈការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារផ្លូវមានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទៀមទាពេលវេលាច្រើនថ្ងៃ ដើម្បីអនុវត្ត៕