ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបើកជាផ្លូវការ សន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅប្រទេសម៉ារ៉ុក

Chuon Bona | ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ទីក្រុងម៉ារ៉ាកេស៖ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងឡូជីស្ទីក នៃប្រទេសម៉ារ៉ុក និងអគ្គនាយកអង្គការសុខភាពពិភពលោក  និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ (4th Global Ministerial Conference on Road Safety ) នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។

នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពិធីបើកសនិ្នសីទជាផ្លូវការបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អាហ្សីស អាខាន់នូជ (Aziz Akhannouch) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម៉ារ៉ុក ដោយមានការចូលរួមពីរដ្ឋមន្រ្តី  ឥស្សរជនជាន់ខ្ពស់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ  អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងវិស័យឯកជន នៃប្រទេសចំនួន ១៩៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ២ ៥០០នាក់។ 

សន្និសីទកម្រិតសកលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ចំណុច រួមមាន៖ ១)ចែករំលែកបទពិសោធន៍ដែលបានអនុវត្តជុំវិញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២)បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស លើការងារសុវត្ថិភាពចរាចរណ៍ និង ៣) ធ្វើសមាហរណកម្មបន្ថែមលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបាននូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ (Global Plan of the Decade of Action for Road Safety 2021-2030)។

សូមជម្រាបថា សន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ ប្រព្រឹត្តទៅក្រោមមូលបទ “ពិភពលោកមួយ ផ្លូវមួយ៖ ប្តេជ្ញាចិត្តដើម្បីជីវិត” (One world, one road: commit to life) ដោយប្រធានបទសំខាន់ៗដែលត្រូវលើកមកពិភាក្សារួមមាន ការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ ការលើកកម្ពស់ផ្នែកហិរញ្ញប្បទាន និងការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅទប់ស្កាត់ និងកាត់បន្ថយអាត្រាអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕