និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផលិតផលធានារ៉ាប់រងទូទៅ

009 | ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ 2025

និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងទូទៅ” ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសណ្ឋាគារសង្កែ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ បណ្តាវិទ្យាស្ថាននៃខេត្តបាត់ដំបង។
លោក ពិន ប្រាកដ បានមានមតិចូលរួមដោយលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្រ្ចាបចំណេះដឹងពីអត្ថប្រយោជន៍ របស់ផលិតផលធានារ៉ាប់រងទូទៅ ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជន នៅក្នុងខេត្តបាត់ដំបង ក៏ដូចជាតួនាទី និងភារកិច្ច របស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្ត ដល់សាធារណជន លើការប្រើប្រាស់សេវាធានារ៉ាប់រង ហើយសិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងទូទៅ ដែលជាផលិតផលផ្តល់ នូវអត្ថប្រយោជន៍ ដែលធានានូវហានិភ័យលើទ្រព្យសម្បត្តិ គ្រោះថ្នាក់បុគ្គល និងសុខភាព។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទី របស់ ន.ធ.ក ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍ របស់សាធារណជន ដែលប្រើប្រាស់សេវាធានារ៉ាប់រង។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍បើកសិក្ខាសាលាដោយបញ្ជាក់ថា វិស័យធានារ៉ាប់រង គឺវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទីជាសមាសភាពមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសនិ្តសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាបន្ថែមទៀត ប្រកបដោយចីរភាព កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់យន្តការស្ថាប័ន ដោយបង្កើត និយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាស្ថាប័នថ្មីមួយ ដើរនាទីជាសេនាធិកា ឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា។ ទន្ទឹមនឹងនោះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេលខ្លីរយៈពេលមធ្យម និងរយៈពេលវែង។ ឯកឧត្តម សង្ឃឹមថា សិក្ខាកាម ដែលបានចូលរួម ក្នុងសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងកាន់តែច្បាស់ អំពីសេវាធានារ៉ាប់រង ជាពិសេស ការធានារ៉ាប់រងទូទៅ និងអាចធ្វើការចូលរួម ក្នុងវិស័យធានារ៉ាប់រងតាមរយៈការជួយផ្សព្វផ្សាយអំចំណេះដឹងទាំងនេះ ទៅកាន់សាធារណជនផ្សេងទៀតដែរ៕
អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្ន មន្ទីរព័ត៌មានខេត្តបាត់ដំបង