លោក ម៉ឹង យូឡេង បានថ្លែងថា វិស័យសាធារណការនិងដឹកជញ្ជូនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ

Narith | ថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៤.០២.២០២៥

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានថ្លែងថា វិស័យសាធារណការនិងដឹកជញ្ជូន បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនបើវិស័យសាធារណការនិងដឹកជញ្ជូនមិនដំណើរការល្អប្រសើរទេនោះ សេដ្ឋកិច្ចជាតិក៏មិនអាចមានសន្ទុះកើនឡើងនោះដែរ ។ 

    លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យសាធារណការ និងដឹកជញ្ជូន គឺជាវិស័យអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់យ៉ាងប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់ ។ 

លោកបានបន្តថា ខ្សែផ្លូវគមនាគមន៍បានដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម  វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផលនិងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ។

« បានន័យថា សេដ្ឋកិច្ច គឺពឹងផ្អែកទៅលើការដឹកជញ្ជូន ដូច្នេះការដឹកជញ្ជូនត្រូវធ្វើយ៉ាងណាឱ្យមានតម្លៃទាប ហើយប្រសិនបើចង់ធ្វើឱ្យការដឹកជញ្ជូនមានតម្លៃទាប លុះត្រាតែផ្លូវថ្នល់មិនមានឧបសគ្គ ហើយមានភាពប្រទាក់ក្រឡាគ្នា ពីផ្លូវខេត្តទៅផ្លូវខេត្ត ពីផ្លូវក្រុងទៅផ្លូវក្រុង ពីផ្លូវស្រុកទៅផ្លូវស្រុក ពីផ្លូវឃុំទៅផ្លូវឃុំ និងពីផ្លូវភូមិទៅផ្លូវភូមិ ប្រៀបបានដូចជាសរសៃឈាម ព្រោះនៅពេលដែលអនុវត្តន៍បានដូច្នេះ គឺនឹងចូលរួមកាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូន ដែលធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានភាពរីកចម្រើន ជាពិសេសធ្វើឱ្យសេដ្ឋកិច្ច-សង្គម ក៏មានការរីកចម្រើនដូចគ្នា » ។ 

បន្ថែមពីនេះ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងចាប់ផ្តើមសាងសង់សំណង់ណាមួយ ដែលពាក់ព័ន្ធនឹងផ្លូវថ្នល់ឬការតភ្ជាប់បណ្តាញលូរបស់រដ្ឋ សូមប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីឱ្យមន្ត្រីជំនាញផ្តល់ប្រឹក្សាពីបច្ចេកទេស និងចុះសិក្សាអំពីគ្រោះថ្នាក់ផ្សេងៗ ធ្វើយ៉ាងណាឱ្យការសាងសង់ទទួលបានតម្លៃទាប ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស ជាពិសេសធានាការប្រើប្រាស់បានយូរអង្វែង ។ 

លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋសាងសង់សំណង់ណាមួយ ដោយមិនមានការស្នើសុំអនុញ្ញាតពីសមត្ថកិច្ចជំនាញទេនោះ គឺអាចធ្វើឱ្យមានគ្រោះថ្នាក់ទៅដល់អ្នកដទៃ ខាតបង់ថវិកាផ្ទាល់ខ្លួន និងអាចធ្វើឱ្យទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងជីវៈចម្រុះថែមទៀតផង ៕