ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារបាន ៨៨,៤៥%

Narith | ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ២ ២០២៥
ភ្នំពេញ ៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុង  សម្រេចវឌ្ឍនភាពការងារបាន ៨៨,៤៥% គ្រោងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្ការទឹកជំនន់លិចផ្លូវ ការងារការពារជម្រាលផ្លូវ ការងារសាងសង់ផ្លូវ និងសួនបែងចែកទ្រូងផ្លូវនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ និងទីតាំងគ្រោងសាងសង់ស្ពានកោះកុងថ្មី (គម្រោងជំហាន២)ផងដែរ ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីការចុះ ត្រួតពិនិត្យនេះរួច ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៦ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំទីក្រុងភ្នំពេញ នៃធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់។
សូមជម្រាបជូនថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៨៨,៤៥% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់របស់ខ្លួនជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន។ ផ្លូវនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដោយចាប់ផ្តើមនៅត្រង់ចំណុចបំបែកផ្លូវជាតិលេខ៤ ពីចំណុចបង្គោលគីឡូម៉ែត្រលេខ១៤១+៧៥០ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៧សង់ទីម៉ែត្រ និងជាប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វ មានកម្រាស់២៥សង់ទីម៉ែត្រ។ គម្រោងផ្លូវនេះ គ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែធ្លាប់មានភាពយឺតយ៉ាវបណ្តាលមកពីកត្តាភូមិសាស្ត្រ អាកាសធាតុ និងបញ្ហាកូវីដ-១៩ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន១០ខែ ហើយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះវិញ៕