បទយកការណ៍៖ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅខេត្តសៀមរាប បានជះផលវិជ្ជមាន ដល់សកម្មភាពពាណិជ្ជកម្ម ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ទេសចរផងដែរ

Chuon Bona | ថ្ងៃទី 02 ខែ មីនា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ គឺជាពិព័រណ៍ប្រចាំឆ្នាំមួយ របស់ក្រសួងពាណិជ្ជកម្ម បានរៀបចំឡើងតាំងពីឆ្នាំ២០០៦ ទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងអភិវឌ្ឍន៍វិស័យឯកជន។ជាក់ស្តែង មកដល់ឆ្នាំ២០២៥នេះ គឺជាពិព័រណ៍លើកទី១៨ រៀបចំឡើងក្នុងខេត្តសៀមរាប បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីបណ្តាខេត្តផ្សេងទៀតអាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ដែលមានគុណភាព និងបន្លែផ្លែឈើសុខភាព ធម្មជាតិ ទៅកាន់  សាធារណៈជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។  

តទៅនេះសូមលោកអ្នកនាងតាមដានស្ដាប់ និងទស្សនា បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ដូចតទៅ!

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំ នូវព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប។ បន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃ ដែលមានគុណភាពខ្ពស់ ចំនួន១១១ស្តង់ បានដាក់តាំងបង្ហាញ និងលក់ជូនសាធារណជន ព្រមទាំងភ្ញៀវទេសចរអាចទស្សនា ទិញយកទៅទទួលទាននិងប្រើប្រាស់ជាដើម។

ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មមានប្រសាសន៍នាឱកាសនោះថា៖ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មរៀបចំពិព័រណ៍នេះឡើងក្នុងមូលបទ«បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»នៃអាជីវកម្មបន្លែផ្លែឈើ  ក្នុងគោលបំណង ជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្មក្នុងស្រុក លើកកម្ពស់ផលិតផលខ្មែរ និងជំរុញអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងបង្កើតវេទិការផ្គូផ្គង់ពាណិជ្ជកម្មរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ សហគមន៍កសិកម្ម កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយអ្នកចែកចាយ និងម្ចាស់អាជីវកម្មនានា។ 

សំឡេងទី១« បេសកកម្មចម្បងរបស់ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើនេះ គឺដើម្បីពង្រីកទីផ្សារផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ជំរុញការកែច្នៃ លើកកម្ពស់សោភ័ណភាពនៃការវេចខ្ចប់ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តនានា ឈានទៅកាន់ទីផ្សារក្រៅប្រទេស ដែលជាគោលនយោបាយអតិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា »។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ ក្រសួងពាណិជ្ជកម្មបានរៀបចំស្តង់រួមចំនួន១១១ស្តង់ រចនាឡើងក្នុងគោលគំនិតបើកចំហរ ដោយមានដាក់តាំងផលិតផលទំព័រភូមិសាស្ត្រទំនិញ ផលិតផលសក្តានុពល បន្លែផ្លែឈើស្រស់ សម្រាប់ការនាំចេញ និងទំនិញសក្តានុពលមកពីបណ្តាខេត្តនានា ដែលមានគុណភាព និងស្តង់ដាខ្ពស់ វេចខ្ចប់ដោយភាពប្រណិត និងទាក់ទាញ អាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ 

សំឡេងទី២« ទីមួយផលិតផលបន្លែផ្លែឈើដែលមាន២១ក្រុមហ៊ុន សហគ្រាស ដែលស្មើនិង៣២ស្តង់ ស្មើនិង២៨.៨២ភាគរយ សិប្បកម្មវត្ថុអនុស្សវរីយ៍ ត្បូង និងគ្រឿងអល័ង្គកា មានចំនួន៣២ក្រុមហ៊ុន សហគ្រាស ដែលមានចំនួន៣៥ស្តង់ស្មើនិង៣២.៨២ភាគរយ  ទី៣អង្គការ សមាគម សហគមន៍ កសិដ្ឋានដែលមានចំនួន១៦ មាន២៥ស្តង់ ស្មើនិង២២.៥២ភាគរយ ទី៤ អាហារនិងភេជ្ជមានចំនួន១៥ក្រុមហ៊ុនសហគ្រាស មានចំនួន១៥ស្តង់ ស្មើនិង១៣.៥១ភាគរយ ហើយចុងក្រោយមានមន្ទីរស្ថាប័នចំនួន៤ មាន៤ស្តង់ ស្មើនិង៣.៦ភាគរយ ។ ចំពោះការរៀបចំស្តង់ខាងលើត្រូវបានគិតគូដោយផ្តល់អាទិភាពដល់សហគ្រិនជាស្រ្តី និងជនមានពិការភាព ដោយមកភាពច្នៃប្រឌិតខ្ពស់ក្នុងការកែច្នៃបន្លែផ្លែឈើ និងផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ »។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ក្នុងព្រឹត្តិការណ៍នោះដែរថា៖ ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើក្នុងខេត្តសៀមរាប ពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើន ដល់ក្រុមអ្នកផលិត និងអ្នកប្រើប្រាស់ រួមទាំងជំរុញការនាំចេញផងដែរ។ លោកបន្តថា៖ ខេត្តសៀមរាបកាន់តែឆ្ពោះទៅមុខ លើការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ព្រមទាំងវិស័យទេសចរណ៍ផង ដូច្នេះតម្រូវការបន្លែ ផ្លែឈើស្រស់ និងផលិតផលក្នុងស្រុក ក៏ចាំបាច់សម្រាប់បំពេញតម្រូវការ។ 

សំឡេងទី៣« ការរៀបចំកម្មវិធីនេះឡើង គឺឆ្លុះបញ្ចាំងពីការរួមចំណែក នៃការសំឡឹងគ្នាទៅវិញទៅមករវាងសិប្បករកែច្នៃសិប្បកម្ម កសិកម្មផ្សេងៗជាបន្លែបង្ការនេះឱ្យបានក្រឡេកមើលគ្នា ដើម្បីដកស្រង់នៅបទពិសោធន៍ ចំណេះដឹងចំណេះធ្វើទាំងអស់គ្នា ហើយនិងលួចយកកិច្ចការមួយចំនួនដែលយើង មិនទាន់បំពេញបន្ថែម ទៅបំពេញបន្ថែមទៅជាសិប្បករ ក្លាយជាម្ចាស់សិប្បករខ្លួនឯង នេះជាចំនុចសំខាន់ មួយឆ្នាំធ្វើបានពីបីដងនៅតាមខេត្តធំៗ ប្រហែលជាសិប្បករគាត់មានការស្វែងយល់បានកាន់តែច្រើន »។

អ្នកស្រី ឃ្លោក សាវី ម្ចាស់ហាងនំមង្គលថ្មីម៉ាក់ចែរី  បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានយកផលិតផលរបស់ខ្លួន មកចូលរួមក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ នេះ ព្រោះជាផ្នែកមួយក្នុងការផ្សព្វផ្សាយ នូវផលិតផលរបស់ខ្លួន ហើយក៏អាចឱ្យកូនខ្មែរបានស្គាល់នំខ្មែរ ដែលមានរសជាតិឆ្ងាញ់។

អ្នកស្រីបន្តថា  ដោយបច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការគាំទ្រច្រើន នូវផលិតផលខ្មែរដែលផលិតដោយដៃផ្ទាល់ពីហាងនំ របស់អ្នកស្រី ក៏បានបង្កើននៅការផលិតនៅប្រភេទនំខ្មែរ រសជាតិដើម ដូចជា នំចង្កឹះ នំចាក់ចុលស្លឹកតើយ នំក្រូច នំជើងជ្រូក ជាដើម។

សំឡេងទី៤«ពីដំបូងឡើយបងចេះតាំងពីក្មេងៗ ដោយចេះពីម្តាយមក ហើយដល់ពេលមកសៀមរាប ចាប់ផ្តើមបើកភោជនីយដ្ឋាន ដល់ពេលកើតកូវីដ បើកភោជនីដ្ឋានលែងដាច់ ក៏ចាប់ផ្តើមធ្វើនំ ដោយយកធនធានដើមរបស់យើងហ្នឹងមកធ្វើវិញ ដល់បងបង្កើតនេះនៅពេលកូវីដ ក៍នំនេះដាក់ឈ្មោះថាចេកចៀនកូវីដ បូកជាមួយនំដែលធ្លាប់ធ្វើពីក្មេងៗមកហ្នឹង ហើយចាប់ផ្តើមធ្វើនំគ្រប់មុខហ្នឹងនៅពេលកូវីដ ដល់ក្រោយកូវីក៏ឈប់លក់វិញ ដល់បច្ចុប្បន្នក៏ចាប់ធ្វើឡើងវិញ សម្រាប់ពិធីមង្គល់ការ បុណ្យ និងបង្អែមពេលល្ងាច»។

អ្នកស្រី ប៉ា សុធារ៉ា ម្ចាស់អាជីវកម្មណែមបាត់ដំបង បានលើកឡើងថា ការរៀបចំឱ្យមានការតាំងលក់ផលិតផលនានា នៅតាមបណ្តាខេត្ត ក្រុងបែបនេះគឺបានផ្តល់អត្ថប្រយោជន៍ច្រើន សម្រាប់ម្ចាស់សិប្បកម្ម ឬកសិករដែលជាអ្នកដាំដុះ មានឱកាសផ្សព្វផ្សាយ នូវអ្វីដែលខ្លួនមានទៅកាន់សាធារណៈជនបានស្កាល់។ 

សំឡេងទី៥«បានមកតាំងពិព័រណ៍សប្បាយ ប៉ុន្មានថ្ងៃមុនទៅកំពង់ស្ពឺ ហើយថ្ងៃនេះមកសៀមរាប ហើយបង្ហាញឱ្យគេស្គាល់ច្រើននិងលក់ដាច់ជាងមុន ហើយក៏សំណូមពរឱ្យបងប្អូនខ្មែរយើង ជួយគាំទ្រផលិតផលខ្មែយើង »។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ថា៖ ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមានសារៈសំខាន់ និងបានជះផលវិជ្ជមានផងដែរ ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។

សំឡេងទី៦« ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណៈជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តការផងដែរ »។

លោកអ្នកនាងជាទីមេត្រី! 

មនុស្សម្នាយ៉ាងច្រើនកុះករបានមកជួយទិញបន្លែ ផ្លែឈើ និងផលិតផលកែច្នៃដោយក្រុមហ៊ុន សហគ្រាស អាជីវករ សហគមន៍ អ្នកដាំដុះ ចំនួន៨៨ស្ថាប័ន និងមានស្តង់ចំនួន១១១ស្តង់ ដោយមានលក់ បន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់យកទៅទទួលទានដោយអារម្មណ៍ជឿជាក់ និងភាពសប្បាយរីករាយ។

រយៈពេលជាច្រើនឆ្នាំមកហើយ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏ សំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម។ យុទ្ធនាការទិញផលិតផលខ្មែរនេះ គឺជាសំឡេងជួង ដាស់ ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានយល់ដឹង និងចូលរួមយ៉ាងផុលផុស ក្នុងសកម្មភាពទិញផលិតផលខ្មែរយកទៅប្រើប្រាស់និងទទួលទាន៕