មន្ទីរកិច្ចការនារីខេត្តបាត់ដំបង រៀបចំទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប

009 | ថ្ងៃទី 04 ខែ មីនា ឆ្នាំ 2025

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង រៀបចំទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប ជាខួបលើកទី១១៤ នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ថ្ងៃទី ០៤ មីនា ឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព យុវជន សិស្សនិស្សិតផងដែរ ។

តាមសន្ទរកថាស្វាគមន៍របស់ លោកស្រី អ៊ាម ណារៀង ប្រធានមន្ទីរកិច្ចការនារីស្តីទី ខេត្តបាត់ដំបង បានរំលឹក ប្រវត្តិនៃការចលនាតស៊ូដ៏ស្វិតស្វិតស្វាញ នារីជាពលករនៅប្រទេសអាឡឺម៉ង់ ដែលជាប្រទេសមានឧស្សាហកម្មធំៗ រហូតទទួលបានជោគជ័យ ហើយប្រទេសជាច្រើនបានកំណត់ ផ្តល់សិទ្ធិដល់នារី ដោយមានពាក្យស្លាកថា មួយថ្ងៃធ្វើការ ៨ម៉ោង , ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា និង ការការពារសុខភាពមាតា និងទារក។

តាមមន្ទីរកិច្ចការនារីបញ្ជាក់ថា ប្រធានបទទិវាអន្តរជាតិនារី៨មីនា ក្នុងឆ្នាំនេះ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» មានគោលបំណងបញ្ជាក់ពីសារៈសំខាន់  នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព ,ការពង្រឹងភាពអង់អាចចំពោះស្រ្តី និង ក្មេងស្រីគ្រប់រូបនៅកម្ពុជា ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរ  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាថ្នាក់ដឹកនាំបានយកចិត្តទុកទុកដាក់ណាស់ ក្នុងការបង្កើនចំនួនស្រ្តី ឱ្យមានតួនាទី តាមមន្ទីរ អង្គភាព ក្រុងស្រុក  ដោយយ៉ាងណាមានស្រ្តីមួយរូបមានតួនាទីជាអនុប្រធានមន្ទីរអង្គភាព ។

បន្ថែមលើសពីនេះ ឯកឧត្តម ជម្រុញឱ្យថ្នាក់ដឹកនាំក្រុងស្រុក ផ្តល់ការលើកទឹកចិត្តដល់ស្រ្តី តាមអង្គភាពរៀងរាងៗ ខ្លួន ដើម្បីអបអរសាទទិវាអន្តរជាតិនារី ៨ មីនា តាមលទ្ធភាពជាក់ស្តែង ។ 

តាមផែនការរបស់មន្ទីរកិច្ចការនារីខេត្តបាត់ដំបងឆ្នាំ ២០២៥នេះ បង្ហាញថា មន្ទីរបន្តការផ្តល់នូវជំនាញវគ្គបណ្តុះបណ្តាលដល់ស្រ្តី ដូចជា កាត់ដេរ អ៊ុតសក់ សំអាងកាយ នៅបណ្តាស្រុកមួយចំនួន ដូចជា កំរៀង , សំឡូត , គាស់ក្រឡ, រតនមណ្ឌល , ឯកភ្នំ  និងថ្មគោលជាដើម ៕

អត្ថបទ៖ ញ៉ែម ចាន់ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង