គម្រោងសាងសង់បណ្តាញរថភ្លើងក្រោមដីលើកដំបូងនៅរាជធានីភ្នំពេញត្រូវបានលើកយកមកពិភាក្សា

Narith | ថ្ងៃទី 06 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៦ ៣ ២០២៥

ភ្នំពេញ ៖ ក្រុមការងារជំនាញចាប់ផ្តើមបើកកិច្ចប្រជុំលើកទី១ លើការអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញជាមួយក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រី JIN Wang ( Project Team Leader ) ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ការសិក្សានេះគ្រាន់តែជាការសិក្សាការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ ដែលក្រសួង និងសាលាក្រុងភ្នំពេញ បានសិក្សារួចមកហើយ រួមមាន light rail train, Automated Guide Transit, Bus Rapid Transit, Tramways ដើម្បីឱ្យក្រសួងមានមូលដ្ឋានក្នុងការជ្រើសរើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបានបរិស្ថាន និងសោភណភាពទីក្រុង និងមានតម្លៃសមរម្យជូនប្រជាជនទូទៅ មិនមែនមានន័យថា សិក្សាហើយ ដាច់ខាតត្រូវតែសាងសង់នោះទេ៕