ឯកឧត្តម កែវ រតនៈ ៖ ពលរដ្ឋដែលទៅតាំងទីលំនៅ ក្នុងតំបន់ធម្មជាតិផ្លូវអន្ទង់អាំង គឺខុសច្បាប់

Narith | ថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ១៣ ៣ ២០២៥

ភ្នំពេញ ៖ ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់  បានលើកឡើងថា ប្រជាពលរដ្ឋដែលទៅរស់នៅ ក្នុងតំបន់ធម្មជាតិផ្លូវអន្ទង់អាំង ស្ថិតនៅលើភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់គឺខុសច្បាប់ ព្រោះរាជរដ្ឋាភិបាលមិនបានអនុញ្ញាតឲ្យរស់នៅឡើយ។

ការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្ត ពោធិ៍សាត់បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រជាពលរដ្ឋប្រមាណជាង២០ គ្រួសាររស់នៅតាមបណ្តោយផ្លូវអង្ទង់អាំង បាននាំគ្នាឡើងមកតវ៉ានៅរាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុន ដើម្បីទាមទារឲ្យរាជរដ្ឋាភិ បាលដោះស្រាយសំណង ក្រោយរដ្ឋបានយកតំបន់នេះទុកដាំដើមឈើ ដើម្បីអភិរក្សជាឧទ្យានជាតិបៃតង ។
ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ា គឺពួកគេ គ្មានផ្ទះសម្បែងនៅតំបន់ធម្មជាតិអន្ទង់អាំងទេ ព្រោះភាគ ច្រើនជាអ្នកទៅចាប់ដី ឬទិញបន្តពីគេ ខណៈលំនៅឋានអចិន្ត្រៃយ៍របស់ពួកគាត់នៅរាជធានីភ្នំពេញ ឬមកពីខេត្តផ្សេងទៀត។ចំពោះអ្នកតវ៉ាជាង ២០គ្រួសារក្នុងចំណោមប្រមាណជា១០០គ្រួសារ ដែលពួកគាត់អះអាងថាមករស់នៅតំបន់នេះ មានរយៈពី១០ទៅ២០ឆ្នាំ ឯកឧត្តម កែវ រតនៈបញ្ជាក់ទៅវិញថា ជារឿងមិនត្រឹមត្រូវនោះទេ ការពិតពួកគាត់មករស់នៅទើបតែពី៤ទៅ៥ឆ្នាំប៉ុណ្ណោះ ដោយនៅពេលកំពុងសាងសង់ផ្លូវឆ្ពោះទៅភ្នំ១៥០០នោះមានតែធនធានធម្មជាតិ ព្រោះជាកន្លែងអភិរក្សធនធានធម្មជាតិរបស់ប្រទេស ។ ឯកឧត្តមរំលឹកថា កាលពីចុងឆ្នាំ២០១៨និងដើមឆ្នាំ២០១៩ អត់ទាន់មានប្រជាពលរដ្ឋទៅរស់នៅតាម បណ្តោយផ្លូវនោះទេ ។ ពោលពួកគាត់ទៅរស់នៅក្រោយឆ្នាំ២០១៩។
“អីចឹងសួរថា ចុះមានប្រជាជនប៉ុន្មានទៅតាំងទីលំនៅ? មានភាគច្រើន៤-៥ឆ្នាំ ៦ឆ្នាំយ៉ាងច្រើនដែលគាត់ទៅដោយខុសច្បាប់ ។ មានន័យថាម៉េច គឺទៅកាន់កាប់ដោយអត់មានការទទួលស្គាល់ផ្លូវការពីរាជរដ្ឋាភិបាលទេ ។ រាជរដ្ឋាភិបាលមិនដែលបានកាត់ដែនឧទ្យាជាតិនោះឲ្យទៅបុគ្គលណាមួយទេ”។
ឯកឧត្តម កែវ រតនៈបានពន្យល់ពីករណីនេះទៀតថា បន្ទាប់ពីការបោះ ឆ្នោតនៅឆ្នាំ២០២៣ ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារចុះជួយខេត្តពោធិ័សាត់បានអញ្ជើញពលរដ្ឋទាំងជិត១០០គ្រួសារនៅតាមបណ្តោយផ្លូវ១៥០០នេះ មកជជែកដេញដោលគ្នាអំពីការចាក ចេញពីតំបន់ភ្នំអន្ទង់អាំងនេះ ដោយចំនួន២ភាគ៣បានយល់ព្រមទទួលយកគោលការណ៍ដោះ ស្រាយរបស់រាជរដ្ឋាភិបាលតាំងពីមុនឆ្នាំ២០២៤មកម្ល៉េះ ដូច្នេះសបញ្ជាក់ថា អ្នកមកតវ៉ានៅរាជធានីភ្នំពេញនេះគឺធ្វើតាមខ្សែញាក់របស់ក្រុមមនុស្សខ្លះដែលចាំចាក់នៅពីក្រោយ ខណៈពួកគេគ្មានទីលំនៅនៅតំបន់ភ្នំ១៥០០ ៕