ប្រទេសអុីតាលី និងអេស្ប៉ាញ៖ មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រផែនការបង្កើនជំនួយរបស់ EU សម្រាប់អ៊ុយក្រែននោះទេ

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ មីនា ២០២៥

អន្តរជាតិ៖ ប្រទេសអុីតាលី និងអេស្ប៉ាញបានបញ្ជាក់យ៉ាងច្បាស់ថាមិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការផ្តល់ជំនួយយោធាចំនួន ៤០ពាន់លានអឺរ៉ូ (៤៣,៦៧លានដុល្លារ) ដល់អ៊ុយក្រែននៅឆ្នាំ២០២៥នេះទេ ដោយការរួមចំណែករបស់ប្រទេសនីមួយៗគឺផ្អែកលើទំហំនៃសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មុនកិច្ចប្រជុំនៅទីក្រុងព្រុចសែល អ៉ីតាលី និងអេស្ប៉ាញ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៣ និងទី ៤របស់ EU បាននិយាយថា វាលឿនពេកក្នុងការប្រកាន់ជំហរច្បាស់លាស់ចំពោះផែនការបង្កើនជំនួយ សូម្បីតែ ប្រទេសបារាំង ក៏បានលើកជាសំណួរផងដែរ។ លោករដ្ឋមន្ត្រីការបរទេសអ៉ីតាលី និយាយថា "ផែនការនេះនឹងត្រូវពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ"។ រីឯរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបាននិយាយថា "យើងនឹងមានការជជែកដេញដោលគ្នា ប៉ុន្តែពេលនេះមិនមានការសម្រេចចិត្តណាមួយទេ"។ គួរបញ្ជាក់ថា ផែនការដែលស្នើឡើងដោយប្រធានគោលនយោបាយការបរទេស EU មានន័យថា ការគាំទ្រផ្នែកយោធារបស់ EU សម្រាប់អ៊ុយក្រែននឹងកើនឡើងទ្វេដង ខណៈដែលប្លុក និងសមាជិករបស់ខ្លួនបានផ្តល់ថវិកា ២០ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤។ ផែនការនេះទទួលបានការ គាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសអឺរ៉ុបខាងជើង និងខាងកើត៕