ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប គ្រោងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៉ី និងជំរុញការផ្តួចផ្តើមវិស័យការពារជាតិ

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ មីនា ២០២៥

អន្តរជាតិ៖ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) គ្រោងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៉ី ហើយជំរុញគំនិតផ្តួចផ្តើមនៃវិស័យការពារជាតិ ខណៈដែលលោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស EU ត្រូវជួបពិភាក្សាជាមួយលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស និងលោក John Healey រដ្ឋមន្ត្រីការពារជាតិ នៅក្នុងទីក្រុងឡុងដ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងជំនួបនោះរួមបញ្ចូលនូវការបង្កើនសកម្មភាពប្រឆាំងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមអ៉ីនធឺណេត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ី។ លោកស្រី Kallas និងលោក Lammy ក៏នឹងកំណត់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដើម្បីជំរុញការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុបតាមរយៈ "គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត" និងការត្រៀមលក្ខណៈខាងយោធាសម្រាប់គាំទ្រអង្គការណាតូ (NATO)។ គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះឡើង ចក្រភពអង់គ្លេស និង EU ជាមួយដៃគូអន្តរជាតិផ្សេងទៀតបានរួមគ្នាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៉ី គិតជាថវិកាចំនួន ៤៥០ពាន់លានដុល្លារ៕