នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ការវាយប្រហារសម្លាប់មនុស្សជាង ៤០០នាក់នៅតំបន់ហ្គាហ្សាទើបតែជាការចាប់ផ្ដើម

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ មីនា ២០២៥

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់នោះ វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមក្រសួងសុខាភិបាលហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំបំផុតមួយចាប់តាំងពីបទឈប់បាញ់មួយបានចូលជាធរមានកាលពីខែមករា កន្លងមក បានសម្លាប់មនុស្សជាង ៤០០នាក់នៅទូទាំងតំបន់ហ្គាហ្សា ចំណែកលោក Netanyahu បាននិយាយថា ការវាយប្រហារនេះវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានព្រមានថា "ហាម៉ាសបានដឹងពីអំណាចរបស់យើងក្នុងពេល ២៤ម៉ោងកន្លងទៅនេះ។ ខ្ញុំសូមព្រមានថា នេះវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅកិច្ចចរចានឹងត្រូវធ្វើឡើងនៅក្រោមកាណុងកាំភ្លើង រីឯសម្ពាធយោធាជារឿងសំខាន់បំផុតសម្រាប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត"៕