ប្រជាជនខ្មែររស់នៅប្រទេស អូស្ត្រាលី និងណូវែលហ្សេឡង់មួយក្រុម ឈ្វេងយល់បណ្តោយព្រំដែន នៅខេត្តមណ្ឌលគិរី

Narith | ថ្ងៃទី 20 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ក្រុមអនិកជនខ្មែររស់នៅប្រទេស អូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងពីការអភិវឌ្ឍតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាការអាស្រ័យផល និងការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទឹកដីនៃខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ(ថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥) លោក ហ៊ាញ ប៉ុណ្ណា អភិបាលខេត្តស្តីទី និងឯកឧត្តម សាយ ម៉េងគីម សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានទទួលស្វាគមន៍បងប្អូនខ្មែររស់នៅក្រៅប្រទេស ក្នុងការបំពេញដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ពីស្រុកកែវសីមា រហូតដល់ស្រុកពេជ្រាដា ដែលមានរយៈចម្ងាយផ្លូវប្រមាណជិត២០០គីឡូម៉ែត្រ ដើម្បីបានឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ។ 
ជាមួយគ្នានេះ ក្រុមអនិកជនខ្មែរ បានអញ្ជើញទស្សនាកម្សាន្តនៅទំនប់អូរតេធិបតី ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មី លើទឹកដីស្រុកអូររាំង រង្វង់មូលគោព្រៃ ដែលជាតំណាងនិមិត្តសញ្ញាសម្គាល់ខេត្តមណ្ឌលគិរី រមណីយដ្ឋានភ្នំណាំលៀរ ជាភ្នំថ្មមួយដុំយ៉ាងធំមហិមា មានទីតាំងក្បែរព្រំដែន មិនឆ្ងាយប៉ុន្មានពីបង្គោលព្រំដែនលេខ ៤៨លើ២១(១) រួចក៏បន្តទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ និងភ្នំដោះក្រមុំ ដែលជារមណីយដ្ឋាន និងជាបូជនីយដ្ឋានដ៏សាកសិទ្ឋបំផុតរបស់បងប្អូនជនជាតិដើមភាគតិច។
លោក សារ៉ា ណារីជេស៊ីនតំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អំឡុងពេលចុះសិក្សាអំពីព្រំដែន តាមរយៈបទបង្ហាញនេះ។
លោកបញ្ជាក់ថា  បងប្អូនខ្មែរបានឃើញដោយផ្ទាល់ភ្នែកពីភាពត្រឹមត្រូវ និងភាពរឹងមាំនៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់។ 
លោកបន្តថា ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តដ៏ខ្លាំងដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស។ 
ជាមួយគ្នានេះ លោក បានថ្លែងអំរគុណជាអនេកដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួលការធ្វើដំណើររបស់បងប្អូនខ្មែររស់នៅក្រៅប្រទេស មានឱកាសបានទស្សនាដោយផ្ទាល់ពីដែនបូរណភាពទឹកដីកម្ពុជាដ៏ស្រស់ស្អាត៕