ប្រទេសចិនបាននិយាយថា ខ្លួនមិនបានទទួលពាក្យសុំសិទ្ធិជ្រកកោនណាមួយពីលោក Duterte នោះទេ

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥

អន្តរជាតិ៖ ប្រទេសចិនបានអះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ដែលស្តីពីការសុំសិទ្ធិជ្រកកោនពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងបែបនេះនៅពេលឆ្លើយតបទៅកាន់អ្នកកាសែត ដែលបានសាកសួរថា តើទីក្រុងប៉េកាំង បានបដិសេធការស្នើសុំសិទ្ធិជ្រកកោននយោបាយរបស់លោក Duterte ឬយ៉ាងណា? អ្នកនាំពាក្យរូបនេះបាននិយាយថា "ខ្ញុំចង់ចង្អុលបង្ហាញថា ទស្សនកិច្ចរបស់លោក Duterte មកកាន់ទីក្រុងហុងកុង នាពេលកន្លងមក គឺជាដំណើរវិស្សមកាលលក្ខណៈឯកជនរបស់លោក។ ប្រទេសចិនមិនដែលទទួលបានសំណើសុំសិទ្ធិជ្រកកោន ពីលោក Duterte ឬក៏គ្រួសាររបស់លោក ដែលផ្ញើមកកាន់រដ្ឋាភិបាលចិននោះឡើយ"។ គួរបញ្ជាក់ថា លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា នៅឯព្រលានយន្តហោះទីក្រុងម៉ានីល ពេលត្រឡប់មកពីទីក្រុងហុងកុងវិញ។ ការចាប់ខ្លួននោះធ្វើឡើងតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធទៅនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀន ក្នុងអំឡុងពេលលោកនៅកាន់អំណាចជាប្រធានាធិបតី ដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់។ ពេលនេះ លោក Duterte កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ ICC នៅឯទីក្រុងឡាអេ ប្រទេសហូឡង់៕