សម្តេចមហាបវរធិបតី ៖ ឆ្នាំ២០២៥នេះ ខេត្តព្រះសីហនុ នឹងអាចឈានដល់ការសម្អាតឱ្យក្លាយជាទីតាំងមានសុវត្ថិភាពល្អ

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា  អេង នារីរតន៍ 

ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តនិងអ្នកទេសចរ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ 

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។
សម្តេចបវរធិបតីបន្ដថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្ដិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងធ្វើបានល្អហើយ ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្ដទៀត។
«ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្ដធ្វើទៀត»។
សម្ដេចធិបតីបន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ អ្នកវិនិយោគ និងប្រជាពលរដ្ឋ ជាដើម។ សម្ដេចបន្តថា  ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង ២ ឬម៉ោង៣ ភ្លឺ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ដ៕