អភិបាលស្រុកបុរីអូរស្វាយសែនជ័យបង្កើនការអភិរក្សសត្វស្លាបដែលរស់នៅក្នុងតំបន់រ៉ាមសារ

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន

ខេត្តស្ទឹងត្រែង -អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានឱ្យប្រជាសហគមន៍និងប្រជាពលរដ្ឋបង្កើនការអភិរក្សសត្វស្លាបកំពុងរស់នៅតាមដងទន្លេមេគង្គលើតំបន់រ៉ាមសារព្រោះនៅឆ្នាំ២០២៥នេះវត្តមានពពួកសត្វក្អែកទឹកនិងសត្វស្មោញ មានការកើនឡើងដែលជាផ្នែកមួយបានទាក់ទាញភ្ញៀវទេសចរមកលេងបានច្រើន។

         ក្នុងសកម្មភាពចុះល្បាតនៅតាមតំបន់រ៉ាមសារនិងតំបន់មានសត្វរស់នៅក្នុងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ លោកលីមីណាអភិបាលស្រុកបានបញ្ជាក់ថា៖ជារឿយៗអាជ្ញាធរមូលដ្ឋានតែងអំពាវនាវឱ្យប្រជាអ្នកនេសាទនិងបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅតាមដងទន្លេមេគង្គលើបង្កើនការរួមគ្នាថែរក្សាសត្វស្លាបទាំងនេះ ព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នា ដែលកើតមាននៅក្នុងភូមិ ឃុំដែលយើងកំពុងរស់នៅ។
         លោកបន្តថា៖ប្រការនេះបងប្អូនត្រូវ ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រី ឈប់កាប់ព្រៃលិចទឹក ហើយងាកមករក្សាធនធានទាំងនេះ សម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាវិញ។
(សំឡេង) ជាមួយគ្នានេះដែរស្នើឱ្យ បងប្អូនក្នុងសហគមន៍ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ នេះ ធ្វើយ៉ាងណាជួយការពារថែរក្សាសត្វស្លាបរបស់យើង  កុំបរបាញ់ ដាក់អន្ទាក់ ឬក៏ការបំពុល ក្នុងប្រយោជន៍ចេតនាណាមួយ   ដើម្បីផលប្រយោជន៍របស់បងប្អូន   យើងថែរក្សាទាំងប្រជាសហគមន៍ទាំងភ្ញៀវទេសចរ   ហើយសត្វស្លាបទាំងអស់ហ្នឹងសាំងជាងមុន    ហើយយើងអាចទៅមើលគាត់ ដោយជិតៗបាន   ដោយមិនមានការផ្អើល។
        លោកឈនឆនអនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ឆ្នាំនេះមានពពួកសត្វស្លាបជាច្រើនប្រភេទជាពិសេសសត្វក្អែកទឹក មករស់នៅតំបន់រ៉ាមសារ ហើយតាមការពិនិត្យជាក់ស្តែងមានបរិមាណច្រើនជាងឆ្នាំកន្លងមក។
លោកបន្តថា៖វត្តមានដ៏ច្រើននេះជាសក្តានុពលមួយបន្ថែមទៀត   តម្រូវឱ្យប្រជាសហគមន៍និងប្រជា
ពលរដ្ឋយើងជួយអភិរក្ស   ព្រោះវាជាផលិតផលបំរើឱ្យវិស័យទេសចរណ៍នៅទីនេះ។
            លោកសាន ម៉ៅ តំណាងឱ្យប្រជាសហគមន៍អេកូទេសចរណ៍ឃុំអូរស្វាយបានបញ្ជាក់ថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងបានភ្ញាក់រលឹកច្រើន ព្រោះពួកគាត់មួយចំនួនបានងាកមកដាំដំណាំកសិកម្ម កែច្នៃវត្ថុអនុស្សាវរីយ ខ្លះលក់ដូរចំណីអាហារ និងខ្លះទៀតធ្វើនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
     សូមបញ្ជាក់ថា៖តំបន់រ៉ាមសារដែលត្រូវអភិរក្ស និងមានសត្វស្លាបកំពុងរស់នៅទីនេះ  មានផ្ទៃដីនិងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតា និងមានពពួកសត្វស្លាប៩៧ប្រភេទ និងត្រីចំនួន១៣០ប្រភេទដែលកំពុងរស់នៅ  ដូចជាតំបន់កោះស្នែង -កោះឃ្លៃ -កោះព្រះសាខន-កោះលន់- កោះហិប-កោះឈើទាលតូច-និងតំបន់ថ្មកំបោរជាដើម ៕