បទយកការណ៍៖«ពាក្យសង្រ្កាន្ត»បានប្រើប្រាស់យ៉ាងទូលំទូលាយ រហូតដល់គ្រប់រាជធានីខេត្ត និងសហគមន៍នានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Chuon Bona | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

ពាក្យថា«សង្រ្កាន្ត» ជាភាសាសំស្រ្កឹត ដែលមានន័យថា ដំណើរគោចររបស់ព្រះអាទិត្យវិលបានមួយជុំ ឬមួយវដ្ដ (មួយឆ្នាំ) នៃចក្រវាល  ឬភាសាខ្មែរហៅសាមញ្ញថា «ចូលឆ្នាំថ្មី»។ ដូចដែលលោកអ្នកនាងបានដឹងហើយថា៖ អង្គរសង្រ្កាន្តត្រូវបានរៀបចំយ៉ាងមហោឡារឹក ជាលើកដំបូងកាលពីឆ្នាំ២០១៣ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រមុខដឹកនាំកម្ពុជា។ មកដល់បច្ចុប្បន្នពាក្យថា «សង្រ្កាន្ត» បានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគ្រប់រាជធានីខេត្ត រហូតដល់ទីវត្តអារាម និងសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

  ឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ខេត្តសៀមរាប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបង្កើតឡើងនៅឆ្នាំ២០១៣ គឺជាគំនិតផ្ដួចផ្ដើមឡើងរបស់លោកជំទាវ ហ៊ុន ម៉ាណា ដែលជាបងស្រីរបស់ឯកឧត្ដម ប៉ុន្តែ ស.ស.យ.ក. គឺជាអ្នករៀបចំនិងប្រតិបត្ដិជាផ្លូវការ។ ខណៈការរៀបចំព្រឹត្តិការណ៍នេះ គឺធ្វើឡើងស្របតាមប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ ដែលបានបន្សល់ទុកមក ពោលគឺមិនមែនជារឿងថ្មីនោះទេ។

សំឡេងទី១« តែគំនិតពីដើមទីមិនមែនរបស់ខ្ញុំ ឬស.ស.យ.ក.ទេ គឺរបស់បងស្រីរបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលមានពេលនេះ គាត់បានប្រាប់ខ្ញុំថា គាត់ស្រមើ ស្រមៃ ឃើញនៅមុខអង្គរយើងស្លៀកពាក់លក្ខណៈប្រពៃណី  ហើយចូលរួមលេងល្បែងទៅតាមប្រពៃណីយើង អីចឹងបានចេញពីចំណុចនេះ បានយើងយកគំនិតរបស់គាត់ ហើយរៀបចំឡើងព្រឹត្តិការណ៍អង្គរសង្រ្កាន្តតាំងពី២០១៣មក។ តែខ្ញុំសូមឆ្លៀតឱកាសថា៖អង្គរសង្រ្កាន្តមិនមែនជាអ្វីថ្មី បើយើងគិតមើលមែនទែន ឯកឧត្តមហង់ ពៅ ក៏បានលើកឡើងហើយ ការចូលរួមអបអរសាទរប្រពៃណីជាតិយើងមានតាំងពីយូរលង់ណាស់មកហើយ ដែលដូនតាបានបន្សល់ទុក។ ហើយមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តយើងតែង នឹកឃើញថាមុនចូលឆ្នាំខ្មែរម្តងៗប្រជាពលរដ្ឋទៅស្រុកកំណើតរបស់ខ្លួនវិញ ឬតាមវត្តអារាម ដូចខ្ញុំនឹកស្រមៃពីរាជធានីភ្នំពេញ ទៅតាខ្មៅ ផ្ទះពុកពេលនោះយើងទៅតាមផ្លូវចាក់អង្រែ គឺចាក់ទឹកជាប្រចាំតែម្តង អីចឹងសូមបញ្ជាក់ថា មិនមែនជាអ្វីជារបស់ស.ស.យ.ក.ហើយអង្គរសង្រ្កាន្តមិនមែនជាអ្វីថ្មីទេ យើងគ្រាន់តែយកអ្វីជាទំនៀមទម្លាប់ដែលដូនតាបានបន្សល់ទុកមករៀបចំធ្វើយ៉ាងណាមានកន្លែងមួយ មានបរិមាណធំ ដើម្បីស្វាគមន៍ការចូលរួមរបស់ពលរដ្ឋខ្មែរ ដែលមានបំណងចូលមកអបអរសាទរជាមួយគ្នា»។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ ជាបន្តបន្ទាប់មក តាមរយៈការបំផុសរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តរៀងៗខ្លួន រហូតមានសកម្មភាពផុសផុល ក្នុងការរៀបចំសង្រ្កាន្តនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការទទួលអំណរឆ្នាំថ្មី។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ បើទោះបីព្រឹត្តិការណ៍សង្រ្កាន្ត បានរៀបចំនៅទូទាំងប្រទេស ប៉ុន្តែការរៀបចំអង្គរសង្រ្កាន្ត គឺជាជម្រើសមួយទៀត សម្រាប់ពលរដ្ឋដែលចង់ចូលមកលេងកម្សាន្តជាលក្ខណៈមហាគ្រួសារខ្មែរ មិនមែនរៀបចំឡើង ដើម្បីប្រកួតប្រជែងឬដណ្តើមចំនួនទេសចរនោះឡើយ។

សំឡេងទី២« បើយើងមើលសន្ទុះនៃការរៀបចំសង្រ្កាន្តរាជធានីខេត្ត នៅក្នុងឆ្នាំ២០២៤គឺយើងឃើញថា មានភាពអស្ចារ្យមែនទែន ហើយអ្នកមួយចំនួនក៏បានសួរខ្ញុំដែរ ចុះបើរាជធានីខេត្តទាំងអស់បានរៀបចំហើយ ចាំបាច់រៀបចំអង្គរសង្រ្កាន្តធ្វើអ្វី? ខ្ញុំគិតថា នេះជាភាពគិតគូរហ្មត់ចត់របស់សម្តេចមហាបវរធិបតី នៅពេលដែលរាជធានីខេត្តមានសង្រ្កាន្តហើយ គាត់សុំឱ្យមានការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តមួយទៀត ដើម្បីជាជម្រើសមួយបន្ថែម ជូនទៅដល់ប្រជាជននៅទូទាំងប្រទេស គ្រាន់តែឱ្យជម្រើសបន្ថែម អីចឹងការសម្រេចចិត្តមកលេង ចូលរួមព្រឹត្តិការណ៍សង្រ្កាន្តនៅផ្ទះរបស់ខ្លួននៅភូមិកំណើតរបស់ខ្លួន ដូចកាលឆ្នាំទៅ ឬមកលេងព្រឹត្តិការណ៍អង្គរសង្រា្កន្ត គឺជាសិទ្ធិនិងការសម្រេចរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ប៉ុន្តែជាការគិតគូររបស់សម្តេចមហាបវរធិបតី គិតថាកន្លងមកសង្រ្កាន្តគឺសប្បាយរីករាយហើយ ប៉ុន្តែអង្គរសង្រ្កាន្តអាក់ខានមួយឆ្នាំ យើងរៀបចំមួយឆ្នាំទៀតមើល ក្រែងប្រជាពលរដ្ឋគាត់ចង់បានជម្រើសអីបន្ថែម  អីចឹងគឺជាការគិតគូរបំពេញបន្ថែមឱ្យគា្នទៅវិញទៅមក ជាជាងនូវការប្រកួតប្រជែង ចង់ដឹងពីណាបានចំនួនច្រើន ចំនួនតិច ព្រោះថាចុងក្រោយមិនថា

ប្រជាពលរដ្ឋចូលរួមសប្បាយរីករាយនៅខេត្ត

ណា ឬនៅរាជធានីភ្នំពេញ ឬនៅសៀមរាបក៏សុទ្ធតែជាប្រជាពលរដ្ឋយើងចូលរួមសប្បាយរីករាយក្នុងឱកាសប្រពៃណីជាតិយើង »។

ជាមួយគ្នានេះដែរឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ថា៖ អង្គរសង្រ្កាន្តមិនត្រឹមជាព្រឹត្តិការណ៍វប្បធម៌ ហើយក៏មិនត្រឹមតែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែជាស្មារតីរួបរួម និងជានិមិត្តរូបនៃភាពរុងរឿង នៅលើទឹកដីសុវណ្ណភូមិ ដែលមានពង្សាវតាយូរលង់ណាស់មកហើយ។ ឯកឧត្តមថា៖ អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នឹងនាំមកនូវព្រឹត្តិការណ៍ ទស្សនីយ៍ភាពដ៏អស្ចារ្យ ប្លែកជាងរាល់ៗឆ្នាំ នៅលើទីតាំងប្រារព្ធពិធីចំនួន៦ផ្សេងៗគ្នា ក្នុងក្រុងសៀមរាប។

សំឡេងទី៣« ហើយចំពោះទីតាំងនៃការប្រារព្ធ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត យើងមានរហូតដល់ទៅ៦ទីតាំង យើងមានមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូផងដែរ។ ឆ្នាំនេះយើងមានកម្មវិធីធំៗចំនួន៣៨ មានក្រុមការងារ៣៤ក្រុម និងមានយុវជនស្ម័គ្រចិត្ត ចូលរួមជាង៥០០០នាក់ នេះគ្រាន់តែយុវជនស្ម័គ្រចិត្ត ដោយមិនទាន់រាប់បញ្ចូលកងកម្លាំងការពារសន្តិសុខនៅឡើយ »។

ឯកឧត្តមបន្តថា៖ ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ផ្តោតសំខាន់ទៅលើចំណុចធំៗ រួមមាន បង្កើនការផ្សារភ្ជាប់ ជាមួយមហាជនដែលអាចចូលរួមសកម្មភាពផ្ទាល់ ក្នុងកម្មវិធីនីមួយៗ ដើម្បីបង្កើនការផ្សារភ្ជាប់ផ្ទាល់អនុស្សាវរីយ៍ និងការចងចាំ ទី២ បង្កើនសកម្មភាព ឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសតាមបណ្តាទីតាំងកម្មវិធីនីមួយៗ និងទី៣ បង្កើនការរចនាតុបតែងទីតាំងកម្មវិធីនីមួយៗ ឱ្យមានភាពទាក់ទាញជាងមុន។ ក្នុងគោលបំណងរម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ“មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ។

សំឡេងទី៤« កម្មវិធីពិសេសមួយ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធាន យើងហៅថាចង្វាក់បេះដូងអង្គរ ឬ(Angkor come to life) នេះយើងអាចស្រមើស្រមៃថា តើក្នុងមួយជីវិត យើងអាចមានប៉ុន្មានដង ដែលអាចមកទស្សនាផ្ទាល់ ជាសាក្សីក្នុងការទស្សនាអ្វីដែលជាមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងមរតកបេតកភណ្ឌរូបី។ អ្វីជាចម្លាក់នៅលើជញ្ជាំងប្រាសាទ និងផុសមករស់រវើក ដើម្បីលើកតម្កើងអ្វីដែលជាមរតកដូនតារបស់យើង ដើម្បីរួមគ្នាសាទរមរតកដូនតា ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មីរួមគ្នាផងដែរ។ ទី២នៅទីតាំងនេះតែម្តង គឺទីតាំងភូមិខ្ញុំ យើងបានយកភូមិខ្ញុំពីរនៅប្រាសាទបាយ័ន មកនៅមុខប្រាសាទអង្គរវត្ត យើងបានពង្រីកទំហំ និងទីតាំងកម្មវិធីផងដែរ»។

ជួបជាមួយលោក ពិសិដ្ឋ មគ្គុទ្ទេសក៍ទេសចរណ៍មួយរូប បានបង្ហាញការគាំទ្រ និងសប្បាយរីករាយ នៅពេលរាជរដ្ឋាភិបាលបានប្រកាសអំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានលក្ខណៈទ្រង់ទ្រាយធំជាងរាល់ ៗឆ្នាំ ព្រោះថាព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយពីមរតកវប្បធម៌របស់ខ្មែរ គ្រប់សម័យកាលទៅកាន់សកលលោក។ លោកថា៖ នៅពេលមានព្រឹត្តិការណ៍បែបនេះ ទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន ក៏នឹងចូលមកកម្សាន្តខេត្តសៀមរាប អាចឱ្យអ្នកពឹងអាស្រ័យលើវិស័យទេសចរណ៍ដូចរូបលោក និងពលរដ្ឋដទៃទៀត អាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ។

សំឡេងទី៥« បាទបងសប្បាយចិត្ត ព្រោះអីកាលឆ្នាំមុនយើងអត់សូវបានធ្វើធំ តែឆ្នាំនេះធ្វើធំយើងសប្បាយចិត្ត អាចទាក់ទាញទេសចរមកឱ្យបានច្រើន ឱ្យគេស្គាល់សៀមរាបឱ្យបានច្រើនទៅ យើងនឹងមានការងារធ្វើទាំងអស់គ្នា យើងនឹងបង្កើនជីវភាពយើងឱ្យកាន់តែប្រសើរជាងមុន។ ព្រោះពេលគាត់មក គាត់នឹងមកស្នាក់នៅខេត្តសៀមរាប មិនថារយៈពេលយូរឬឆាប់ទេ គាត់អាចជួយឱ្យយើងមានការងារធ្វើ ដឹកគាត់ដើរលេងបានការងារធ្វើកាន់តែច្រើន។  បើសិនគាត់មកលេងគាត់នឹងបានដឹងថា វប្បធម៌ខ្មែរយើងមានតាំងពីយូរណាស់មកហើយ ជាកន្លែងមួយអច្ឆរិយបំផុត។ អង្គរសង្រា្តន្តនេះ គឺផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទាំងសម័យមុន និងសម័យឥឡូវ »។

ចំណែកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ ចំពោះការងារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្ត បានត្រៀមរៀបចំកម្លាំងការពាររួចរាល់ហើយ ដោយក្នុងនោះ មានកងកម្លាំងរួមរបស់ខេត្ដ និងកម្លាំងប្រជាការពារ ដើម្បីធ្វើយ៉ាងណាជួយសម្រួលលំហូរចរាចរណ៍ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្ដិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។ ចំណែក ប្រព័ន្ធការពារសុវត្ថិភាព និងលំហូរចរាចរណ៍ក្នុងព្រឹត្តិការណ៍នេះ ក៏មានក្រុមការងារកងកម្លាំងមកពីរាជធានីភ្នំពេញ ចូលរួមការពារសុវត្ថិភាពផងដែរ។

ចំពោះសេវាកម្មស្នាក់នៅវិញ ផ្ទះសំណាក់ និងសណ្ឋាគារ ក៏ទទួលបានការបញ្ជាកក់បន្ទប់ ជាបន្តបន្ទាប់ ខណៈអាជីវករក៏ដូចជាប្រតិបត្ដិករទេសចរ បានសហការជាមួយអាជ្ញាធរខេត្ដ ពិសេសផ្នែកមន្ទីរទេសចរណ៍ ជាមួយការមិនដំឡើងតម្លៃសេវាកម្មកន្លែងស្នាក់នៅ ឬសេវាម្ហូបអាហារនោះឡើយ។

សំឡេងទី៦« ខ្ញុំសូមបញ្ជាក់ថា ខេត្តសៀមរាបយើងនេះ កន្លងមកបុណ្យធំៗ មិនត្រឹមតែមើលក្នុងក្រុងប៉ុណ្ណោះទេ តាំងពីព្រំប្រទល់ស្ទោង រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ គឺកម្លាំងយើងចេញទាំងអស់ ដើម្បីជួយសម្របសម្រួលចរាចរណ៍ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការពារសុវត្ថិភាពរបស់បងប្អូនតាមដងផ្លូវ »។

លោកអ្នកនាងជាទីមេត្រី!

ស្ថិតក្រោមដំបូលសន្តិភាព តាមរយៈការដឹកនាំប្រកបដោយភាពឈ្លាសវៃ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ឈានចូល ពុទ្ធសករាជ២៥៦៩ នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស បានប្រកាសអំពីការរៀបចំព្រឹត្តិការណ៍សង្ត្រាន្ត ដោយមានការរៀបចំតុបតែងលម្អទីតាំងសំខាន់ៗ ព្រមជាមួយកម្មវិធីកម្សាន្តសប្បាយ និងល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែប សម្រាប់បងប្អូនក្នុងមូលដ្ឋាន ចូលរួមទទួលអំណរឆ្នាំថ្មី។

ដោយឡែកនៅក្នុងខេត្តសៀមរាបវិញ ព្រឹត្តិ្កការណ៍ អង្គរសង្រ្កាន្ត និងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំនូវកម្មវិធីប្លែកៗ ល្បែងប្រជាប្រិយ រួមជាមួយកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ដែលក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានខិតខំស្រាវជ្រាវគាស់រម្លើង នូវមរតកវប្បធម៌របស់ដូនតា មកបង្ហាញជូនសាធារណជនបានស្គាល់និងឈ្វេងយល់ មានដូចជា៖ ការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ, ការប្រកួតអុក,កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត,កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ,កម្មវិធីរបាំបុរាណ,ប្រពៃណី និងប្រជាប្រិយ,កម្មវិធីសួនញញឹមអង្គរ,កម្មវិធីតស់ៗលេងទឹក,កម្មវិធីសួនមុនីហទ័យ,កម្មវិធីផ្សារស្ទឹងសៀមរាប,កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។ ដោយក្នុងកម្មវិធីនីមួយៗ សាធារណជន អាចចូលលេងកម្សាន្ត និងឈ្វេងយល់ដោយផ្ទាល់ ជាមួយក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅតាមទីតាំងសំខាន់ៗខាងលើ៕

អត្ថបទទាក់ទង