គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ

Narith | ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ និងបានញ័ររង្គើ ដល់ទីក្រុងបាងកក  បង្កឲ្យមានមនុស្សម្នារាប់រយនាក់ភ័យស្លន់ស្លោរត់ចេញ ពីអគារនានាក្នុងរាជធានីថៃ មួយនេះ។
នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មកទល់ម៉ោង ២រសៀលថ្ងៃសុក្រនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ ពីប្រទេសមីយ៉ាន់ម៉ានៅឡើយទេ អំពីការខូចខាត ដែលបង្កឡើងដោយគ្រោះរញ្ជួយដី ដែលការស្ទង់មតិរបស់ ភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានបញ្ជាក់ថា មានកម្រិត ៧,៧ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ ។ ប្រភពដដែលបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានចម្ងាយប្រហែល ១៧,២ គីឡូម៉ែត្រពីទីក្រុង ម៉ាន់ដាឡាយ របស់មីយ៉ាន់ម៉ា ដែលមានប្រជាជនប្រហែល ១លាន២សែននាក់រស់នៅ។
សាក្សីនៅទីក្រុងបាងកកបាននិយាយប្រាប់អ្នកសារព័ត៌មានថា មនុស្សម្នាបានរត់ចេញតាមដងផ្លូវទាំងភ័យស្លន់ស្លោ ហើយទឹកបានហូរចេញពីអាងហែលទឹក៕