ក្រសួងការបរទេស ណែនាំទៅស្ថានទូតប្រចាំនៅថៃ និងមីយ៉ាន់ម៉ារ ឱ្យប្រមូលព័ត៌មានសុវត្ថិភាព របស់ពលរដ្ឋ និងពលករខ្មែរ

Narith | ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា រ៉ាត់ សុវណ្ណ 
ភ្នំពេញ៖ ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់មា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រមូលព័ត៌មានអំពី សុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ។ 
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រោយបានទទួលព័ត៌មាន បឋមពីស្ថានទូត ក្នុងនោះមានដូចខាងក្រោម៖
១. មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែល បណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
២. ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។
៣. ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យ អស់ពីលទ្ធភាព។
៤. ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយ ករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេ ដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរ មូលដ្ឋាន។ 
ជាមួយគ្នានេះ បេីមានករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យទាក់ទង៖
- ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖ លេខទំនាក់ទំនង៖ Tel: (02) 957-5851-2
- ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ា៖ លេខទំនាក់ទំនង៖ Tel: (951) 54 96 09, 54 09 64
ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕