រជ្ជទាយាទនៃប្រទេសលុចសំបួនឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

Narith | ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ឈួន សំអាត 29-03-2025

ភ្នំពេញ   ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie  រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ 
ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរំពឹងថា នឹងជួប ពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ផងដែរ។ 
ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល មានស្រាប់រវាងកម្ពុជា និងលុចសំបួ៕

រជ្ជទាយាទនៃប្រទេសលុចសំបួនឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា
រជ្ជទាយាទនៃប្រទេសលុចសំបួនឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា