បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ មានការរៀបចំកម្សាន្តសប្បាយ ដល់ទៅ៥ថ្ងៃ ភ្ជាប់គ្នាជាមួយ ផ្លូវថ្មើរជើង និងសង្ក្រាន្តវត្តភ្នំ

Narith | ថ្ងៃទី 01 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០១ ០៤ ២០២៥)
ភ្នំពេញ៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥នេះ បាលរាជធានីភ្នំពេញ បានត្រៀមរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីលើនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំចំនួន២ថ្ងៃ ហើយបន្ថែមចំនួន៣ថ្ងៃទៀតនៅថ្ងៃចូលឆ្នាំថ្មី សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិកម្សាន្តសប្បាយ ។

ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រៀបចំឡើង ដោយមានការសប្បាយរីករាយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសាសនាដូចជាមានការទទួលទេវត្តា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ មានដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំត្រុឌ ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងមានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្ត គ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិព័រណ៍ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ្ននេះតែម្តង ។
ព្រមជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្ត ឱ្យពលរដ្ឋដែលចូលរួម ស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ ។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរាជធានីភ្នំពេញ មានប្រសាសន៍ថា ទាក់ទងជាមួយនឹងកាត្រៀម រៀបចំសង្ក្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំនេះ គឺមានចំណុចដែលប្លែកពីឆ្នាំរាល់ដង ដោយសារថាឆ្នាំនេះ មានការផ្សាភ្ជាប់ផ្លូវថ្នើរជើង មករមណីយដ្ឋានវត្តភ្នំ មានន័យថា មានទីតាំងកម្សាន្តពីសង្ក្រាន្តវត្តភ្នំនេះផង ហើយនិងភ្ជាប់ទៅដល់ Walk Street ដែរ ។ 
"អ្វីដែលចាប់អារម្មណ៍ គឺការលេងកម្សាន្ត នៅ Walk Street គឺយើងធ្វើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចឹងមានន័យថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា មានន័យថា ថ្ងៃសៅរ៍ និង១៣មេសា ថ្ងៃអាទិត្យនឹង គឺមានការលេងកម្សាន្តស្រាប់ហើយ នៅ Walk Street ដោយឡែកចាប់ពីថ្ងៃទី១៤-១៥-១៦ ទៅ គឺយើងចូលឆ្នាំ ដល់ពេលចូលឆ្នាំ យើងមានសង្ក្រាន្តវត្តភ្នំ ដោយឡែកកម្មវិធីយើងគឺផ្សាភ្ជាប់ពីកម្មវិធី Walk Steet មកសង្ក្រាន្តវត្តភ្នំ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានកម្មវិធីនេះ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ភ្ជាប់គ្នាតែម្តង ។ មានន័យថា រមណីយដ្ឋានវត្តភ្នំ យើងនឹងធ្វើសង្ក្រាន្តរយៈពេល៣ថ្ងៃពីថ្ងទី ១៤ដល់ថ្ងៃទី១៦ តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង ២០យប់ យើងមានកម្មវិធីបែបប្រពៃណី កម្មវិធីសប្បាយកម្សាន្តជាច្រើន មានការទទួលទេវត្តា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ មានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្ត និងតាំងពិព័រណ៍ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយឡែកចំពោះ Walk Street វិញ នៅថ្ងៃចូលឆ្នាំនេះ គឺយើងបើករយៈពេល៥ថ្ងៃតែម្តង មានន័យថា តាំងពីថ្ងៃទី១២ ដល់១៦ ចឹងខុសប្លែកពីរាល់សប្តាហ៍ ដែលយើងធ្វើតែ២ថ្ងៃ នៅសប្តាហ៍នៃថ្ងៃចូលឆ្នាំនឹង គឺយើងធ្វើរហូតដល់៥ថ្ងៃ" ។
ដូចបានលើកឡើងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះផងដែរ ។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំសង្ក្រាន្តវត្តភ្នំ អាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌនីមួយៗទាំង១៤ខណ្ឌ ក៏បានត្រៀមរៀបចំធ្វើសង្ក្រាន្តរបស់ខណ្ឌនីមួយៗដែរ ដូចនេះតាមបណ្តាខណ្ឌនីមួយៗ មានទីតាំងរៀបចំសង្ក្រាន្ត អបអរសាទរឆ្នាំថ្មីដែរ ដើម្បីបម្រើដល់ការលេងកម្សាន្ត ជូនប្រជាពលរដ្ឋ ។
ដោយឡែកសម្រាប់ការការពារសន្តិសុខសណ្តាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវបានអ្នកនាំពាក្យ គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធានាជូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តប្រកបដោយភាពរីករាយ ដោយមិនក្តីបារម្ភ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនបានកាត់បន្ថយកម្លាំង ឬវិធានការណាមួយឡើយ ពោលមិនខុសពីការរៀបចំបុណ្យធំៗ ថ្នាក់ជាតិក្តី ថ្នាក់អន្តរជាតិក្តី ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ បានត្រៀមរួចរាល់ ក្នុងការផ្តល់នូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ធានាជូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តដោយភាពរីករាយ មិនមានការព្រួយបារម្ភ ។
សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅសង្ក្រាន្តវត្តភ្នំ ដែលរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តជិតមួយលាននាក់ ៕