សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអញ្ជើញចូលរួម ពិធីបែបសាសនាព្រះពុទ្ធជាចុងក្រោយជូនសពអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋនៅភូមិគ្រឹះមុនពិធីដង្ហែ ។ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីរួចមក សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតទី១របស់ សម្ដេចតេជោ ត្រូវបានក្រុមគ្រួសារ រៀបចំពិធីដង្ហែចេញពីគេហដ្ឋានឆ្ពោះទៅវត្តច័ន្ទបុរីវង្ស ដើម្បីរៀបចំពិធីបញ្ចុះតាមប្រពៃណីសាសនា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥នេះ។