សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។