នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកា ប្រគល់ជូន កងកម្លាំង ឈរជើងនៅព្រំដែន កម្ពុជា-ថៃ (ទិសប្រាសាទតាមាន់) ស្ថិតនៅភូមិសាស្រ្តខេត្ត ឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់ កងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ការពារ បូរណភាពទឹកដី ដោយមិនឲ្យមានអ្នកណាម្នាក់ឈ្លានពានបានឡើយ ។
សម្ភារៈដែល ឯកឧត្តម អភិបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយកមកជូនរួមមាន៖ វរសេនាតូចលេខ ៤២២ នៃកងពលថ្មើរជើងលេខ ៤២ អង្ករ១២តោន, ទឹកត្រី ៣៥យួរ, ទឹកស៊ីអ៊ីវ ៣៥យួរ, ទឹកបរិសុទ្ធ ២៥កេស, ទឹកក្រូច ២៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លែស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ៨០០គ្រាប់, ពងទាប្រៃ ៨០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល ។ ដោយឡែក វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ៖ អង្ករ ៤តោន, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ ១៥កេស, ទឹកក្រូច ១៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លៃស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ២០០គ្រាប់, ពងទាប្រៃ ២០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល ៕