ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម បានបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត

តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម បានបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងនោះ  ជារៀងរាល់ឆ្នាំ នៅពេលដែលកម្ពុជាមាន រៀបចំពិធីពិធីបុណ្យជាតិផ្សេងៗ ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តែងតែមានប្រតិភូកងទ័ពប្រជាជនវៀតណាម និងរដ្ឋបាលខេត្តមួយចំនួនជាប់ព្រំដែនបានអញ្ជើញមកចូលរួមជូនពរនិងអបអរសាទរក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ 
ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តម បណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញទៅចូលរួមក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ក្រុមប្រឹក្សាខេត្ត រដ្ឋមន្ត្រី អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំង និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ និងរដ្ឋបាលខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕