រូបបដិមាសម្តេចព្រះសង្ឃរាជជួនណាត អ្នកប្រាជ្ញខាងអក្សរសាស្រ្ដខ្មែរ បានតម្កល់នៅវត្តថាឡាបរិវ៉ាត់

Narith | ថ្ងៃទី 05 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អ៊ាន គឹមហឿន 
 ព្រះសង្សនិងពុទ្ធបរិស័ទនៅវត្តថាឡាបរិវ៉ាត់បានចំណាយថវិកាជាង៨០លានរៀលជាវរូបបដិមា
សម្តេចព្រះសង្ឃរាជជួនណាត  មានកម្ពស់ជាង៥ម៉ែត្រ  យកមកតម្កល់នៅវត្តថាឡាបរិវ៉ាត់ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយ បានឃើញនិងបានស្គាល់  អ្នកបង្កើតស្នាដៃនិពន្ធអក្សរសាស្ត្រខ្មែរ។

       ក្នុងពិធីដង្ហែររូបបដិមាសម្តេចព្រះសង្ឃរាជជួនណាតនៅខេត្តស្ទឹងត្រែងថ្ងៃទី០៤មេសាឆ្នាំ២០២៥ព្រះតេជគុណពុទ្ធយ៉ាំចៅអធិការវត្តថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងមានសង្ឃដីកាថា៖រូបបដិមាសម្ដេចព្រះសង្ឃរាជជួនណាតជាអ្នកប្រាជ្ញខាងអក្សរសាស្រ្ដខ្មែរ ព្រោះសម្ដេចបានបង្កើតស្នាដៃនិពន្ធអក្សរសាស្ត្រនិងបានបង្កើតសៀវភៅវេចនានុក្រមខ្មែរភាគ១និងភាគ២ដើម្បីឱ្យកូនខ្មែរយើងបានរៀនសូត្រមកដល់សព្វថ្ងៃនេះ ។
     ព្រះតេជគុណមានសង្ឃដីកាទៀតថា៖ការដាក់តម្កល់តាំងរូបបដិមានៅក្នុងទីអារាមនេះយើងចង់បង្ហាញឱ្យកូនចៅជំនាន់ក្រោយយល់ដឹងពីស្នាដៃដ៍ធំធេង  ដែលព្រះអង្គមានគុណបំណាច់ទាំងផ្នែកអណាចក្រ  និងពុទ្ធចក្រ។
នឹកឃើញគុណូបការៈរបស់លោក មានស្នាដៃ ដ៏ធំធេងចំពោះជាតិសាសនា អីចឹងហើយបានយើងតម្កល់ទុក ហើយដើម្បីគោរពបូជា ព្រោះលោកជាបិតាអក្សរសាស្ត្រខ្មែរ យើងបានរៀនបានសូត្រសព្វថ្ងៃហ្នឹងអក្សរ ដែលរៀនសព្វថ្ងៃហ្នឹង គឺបានសម្ដេចអ្នកចងក្រងមកឱ្យយើងបានរៀនសព្វថ្ងៃហ្នឹង។
    លោកផាន់ឡាលីរស់នៅភូមិរាជានុកូលក្រុងខេត្តស្ទឹងត្រែងបានគាំទ្រការរៀបចំដាក់តាំងបង្ហាញរូបបដិមានេះ  ព្រោះបានធ្វើឱ្យកូនខ្មែរយើងចងចាំច្បាស់ពីប្រវត្តិកកើតឡើងនូវអក្សរសាស្ត្រខ្មែរ និងជាលំអានបានផ្តល់ការអប់រំកូនចៅយើង   ឱ្យចេះគោរពគ្នាទៅវិញេទៅមក ស្គាល់ខុសស្គាល់ត្រូវ  និងបានរួមគ្នាកសាងប្រទេសជាតិ ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
       សូមបញ្ជាក់ថា៖បន្ទាប់ពីកសាងរូបព្រះអង្គប្រក់នាគ ព្រះសង្ឃនិងពុទ្ធបរិស័ទបានចំណាយថវិកាជាង៨០ម៉ឺនរៀលបន្ថែមទៀតជាវរូបបដិមា សម្តេចព្រះសង្ឃរាជជួនណាត មកតម្កល់ក្នុងវត្តថាឡាបរិ
វ៉ាត់នេះ  ដើម្បីឱ្យកូនចៅបានឈ្វេងយល់ពីគុណតម្លៃ  និងប្រវត្តិពីអតីតកាលនៃការបង្កើតអក្សរសាស្ត្រខ្មែរយើង  ហើយបានប្រមូលផ្តុំនៅចំណេះដឹង និងធនធានបន្ថែមសម្រាប់រួមគ្នាអភិវឌ្ឍសមិទ្ធផលផ្សេងៗទៀតនៅក្នុងទីអារាមនេះ ៕ 
គឹមហឿនស្ទឹងត្រែង ថ្ងៃទី ០៥ ០៣ ២០២៥