របាំខ្មែរជាច្រើនប្រភេទ បានបង្ហាញវត្តមាននៅក្នុងពិធីសង្ក្រាន្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

Narith | ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៧ មេសា ២០២៥

MC៖ របាំខ្មែរជាច្រើនប្រភេទ បានបង្ហាញវត្តមាននៅក្នុងពិធីសង្ក្រាន្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីចូលរួមចំណែកបង្ហាញអំពីវប្បធម៌និងអត្តសញ្ញាណជាតិរបស់ខ្លួន ផ្តល់ឱកាសឱ្យយុវជនសិក្សានិងស្វែងយល់អំពីតម្លៃប្រពៃណីជាតិ ជាពិសេសលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ និងស្នេហាជាតិ។

លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំកម្មវិធីអិនយូអឹមសង្រ្កាន្ត មិនត្រឹមតែបង្កើតបរិយាកាសសប្បាយសម្រាប់ក្មួយៗសិស្សានុសិស្ស និងនិស្សិតប៉ុណ្ណោះទេ តែក៏បានបើកឱកាសឱ្យក្រុមនិស្សិតបានរៀបចំជាស្តង់លក់ផលិតផល លេងល្បែងប្រជាប្រិយខ្មែរ ដូចជាល្បែងចោលឈូង បោះអង្គញ់ ឬល្បែងទាញព្រ័ត្រ មិនត្រឹមតែជាសកម្មភាពកម្សាន្តសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបន្តនូវចំណេះដឹងអំពីប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ តាមរយៈការចូលរួមក្នុងសកម្មភាពទាំងនេះ យុវជននឹងអាចស្វែងយល់អំពីប្រវត្តិ និងអត្ថន័យនៃល្បែងនីមួយៗ ដែលភាគច្រើនបានកើតឡើងតាំងពីសម័យបុរាណ និងត្រូវបានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។
  លោកបណ្ឌិត បានបន្ដទៀតថា ជាពិសេសក៏មានយុវជនស្ម័គ្រចិត្ត និងការហ្វឹកហាត់របស់ក្រុមសិល្បៈនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានសម្តែងរបាំប្រពៃណីបានយ៉ាងល្អគួរជាទីមោទនៈ ដែលបានបង្ហាញឱ្យយុវជន-យុវនារី និងប្រជាជនកម្ពុជា បានស្វែងយល់អំពីវប្បធម៌ និងអត្តសញ្ញាណជាតិ។
«     ការសំដែងយីកេ សូមជម្រាបថា សសយកនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមានក្រុមរបាំជាងមួយរយនាក់ ដែលបានបង្កើតទស្សនីយភាពច្រើន ជាង១០របាំ។ ហើយឆ្នាំនេះក្មួយៗបានធ្វើចំរៀងអបអរសាទរ យកចម្រៀងមួយបទមកច្នៃធ្វើជារបាំហើយធ្វើជាកាយវិការ។ បន្ទាប់សំដែងជារបាំមនោរម្យ និងមានរបាំយីកេដោយបករឿងម៉ាក់ថឺងជាស្នាដៃរបស់និស្សិតផ្ទាល់ដែលបានបង្ហាញពីការអភិរក្សនូវរឿងរ៉ាវទាំងនោះ ទុកឱ្យកូនខ្មែរ យុវជនជំនាន់ក្រោយធ្វើបន្ដទៅទៀត »។ 
លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏សូមលើកទឹកចិត្តដល់យុវជន-យុវនារី និងប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមបង្កើតឱ្យមានកម្មវិធីលេងល្បែងប្រពៃណីខ្មែរឱ្យបានសន្ធឹកសន្ធាប់ ដើម្បីចូលរួមចំណែកបង្ហាញឱ្យយុវជនជំនាន់ក្រោយ បានស្វែងយល់អំពីវប្បធម៌និងអត្តសញ្ញាណជាតិ លើកកម្ពស់ស្មារតីសហគមន៍ ជាពិសេសលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្នេហាជាតិ និងចេះរួមសាមគ្គីគ្នាជាឆ្លុងមួយ៕