សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យពលរដ្ឋរួមគ្នាផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៨ ៤ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើន។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានមានប្រសាសន៍ថា យើងត្រូវរួមគ្នាផ្សព្វផ្សាយពីកន្លែងសំខាន់ៗចៀសវាងការយករូបភាពមួយជ្រុងតូចដូចរឿងសំរាម និងបញ្ហាអសន្តិសុខមកធ្វើជាប្រធានបទដើម្បីចែកចាយបន្តគ្នា ព្រោះបញ្ហាទាំងនេះ ប្រទេសណាក៏មានដែរ ចៀសមិនផុតនោះទេ ។  
សម្តេចធិបតីក៏បានផ្តាំថា ត្រូវរួមគ្នាផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ និងបង្ក្រាបក្មេងទំនើងដើម្បីឲ្យទេសចរបរទេសបាន ដឹងឮ ក្នុងគោលបំណងទាក់ទាញទេសចរ។
សំឡេង “សូមឲ្យប្រជាពលរដ្ឋយើងរួមគ្នា ដើម្បីផ្សព្វផ្សាយអាល្អៗពីស្រុកខ្មែររបស់យើងឲ្យបានច្រើន ដើម្បីឲ្យគេមកលេងទេសចរ ឲ្យគេមកលេងរាជធានីភ្នំពេញរបស់យើង”។ 

សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ការផ្សព្វផ្សាយពីកម្ពុជានេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រាជរដ្ឋាភិបាលតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់កម្ពុជា ។
ជាមួយនឹងការជំរុញឲ្យមានការ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានកោតសរសើរដល់ក្រុមយុវជនដែលបានបង្កើតមាតិកាល្អៗពីកម្ពុជា ក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាដែលមានអ្នកចូលមើលរាប់ម៉ឺននាក់ ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យពលរដ្ឋរួមគ្នាផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យពលរដ្ឋរួមគ្នាផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ